កិច្ចប្រជុំថ្នាក់មន្ត្រីជានខ្ពស់អាស៊ាននៅហ្វីលីពីន
(VOVWORLD) -នាថ្ងៃទី ២២ ឧសភា នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន បណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានបានបើកកិច្ចប្រជុំពិភាក្សាលើបណ្ដាវិធានការអនុវត្តលទ្ធផលនៃសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣០ (ខែមេសា ឆ្នាំ ២០១៧) និងត្រៀមរៀបចំសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តិទៅនាខែសីហា ឆ្នាំ២០១៧ នៅ ហ្វីលីពីន។
កិច្ចប្រជុំថ្នាក់មន្ត្រីជានខ្ពស់អាស៊ាននៅហ្វីលីពីន |
នាថ្ងៃទី ២២ ឧសភា នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន បណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានបានបើកកិច្ចប្រជុំពិភាក្សាលើបណ្ដាវិធានការអនុវត្តលទ្ធផលនៃសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣០ (ខែមេសា ឆ្នាំ ២០១៧) និងត្រៀមរៀបចំសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តិទៅនាខែសីហា ឆ្នាំ២០១៧ នៅ ហ្វីលីពីន។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ានរបស់វៀតណាមបានដឹកនាំគណប្រតិភូវៀតណាមចូលរួមសន្និសីទនេះ។នៅទីនេះ បណ្ដាប្រទេសបានឯកភាពគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពមានលក្ខណៈអន្តរផ្នែកក្នុងផែនការមេសហគមន៍អាស៊ានដល់ឆ្នាំ ២០២៥។ អំពីទំនាក់ទំនងកិច្ចការបរទេស បណ្ដាប្រទេសបានអះអាងឡើងវិញស្ដីពីការសន្យាពង្រឹងទំនាក់ទំនងជាមួយដៃគូរដោយផ្អែកលើមូលដ្ឋានគោរពគោលការណ៍ជាសារវ័ន្តនៃអាស៊ាន និងលើកកំពស់តួនាទីជាមជ្ឍមណ្ឌលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការលើតំបន់ដើម្បីសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿងរួម។ នៅទីនេះ អង្គប្រជុំក៏បានពិភាក្សារស្ដីពីសមុទ្រខាងកើត និងវិធានការអនុវត្តលទ្ធផលពិគ្រោះយោបល់រវាងអាស៊ាន និងចិនស្ដីពីសេចក្ដីថ្លែងការណ៍សម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងក្រមប្រតិបត្តិសម្រាប់ភាគីទាក់ទិននានាលើសមុទ្រខាងកើត ( COC) ដែលក្នុងនោះមានកាស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិននូវការបញ្ជាណែនាំស្ដីពីក្របខ័ណ្ឌ COC៕