កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសត្រីភាគីអំពីប្រទេសស៊ីរីនឹងប្រព្រឹត្តទៅនៅទី ក្រុងញូយ៉ក

(VOVWORLD) -   នាថ្ងៃទី ២១ខែកញ្ញា រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut  Cavusoglu បានឲ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសត្រីភាគីអំពីប្រទេសស៊ីរីនឹងមាន ការចូលរួម របស់ប្រទេសទាំង៣រួមមាន ទួរគី រុស្ស៊ីនិងអ៊ីរ៉ង់។ 
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសត្រីភាគីអំពីប្រទេសស៊ីរីនឹងប្រព្រឹត្តទៅនៅទី ក្រុងញូយ៉ក - ảnh 1ថ្នាក់ដឹកនៃប្រទេសទាំងបី រុស្ស៊ី ទួរគី និងអ៊ីរ៉ង់

      នេះគឺជាការខិតខំ ប្រឹងប្រែងថ្មីបំផុតសំដៅរក្សាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ប្រទេស  ទួរគី រុស្ស៊ី និងអ៊ីរ៉ង់ ក្នុងការដោះស្រាយជំលោះនៅប្រទេសស៊ីរី។ យោងតាម កិច្ចព្រមព្រៀងដែលសម្រេចបាននៅទីក្រុង Sochi រុស្ស៊ី នាថ្ងៃទី១៧ ខែកញ្ញា រវាងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និងសមភាគីរស្ស៊ី Vladimir Putin បានអះអាងថា បទឈប់បាញ់មួយត្រូវបាន អនុវត្តយ៉ាង ពេញលេញនិងផ្តោតទៅលើដំណោះស្រាយនយោបាយសំរាប់ការវិបត្តិនៅខេត្ត Idlib នៃប្រទេសស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ