កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ខែកញ្ញា (តាមម៉ោងតំបន់) ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេស វៀត ណាម លោក  Pham Binh Minh និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសគុយវ៉ែត Sabah Al Khalid Al Sabah អញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរ ទេសអាស៊ាន- ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ (GCC) ដែលបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើក ទី៧៣។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនិងតំណាងមកពីបណ្តាប្រទេសអាស៊ាននិង GCC ផងដែរ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ - ảnh 1ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅក្នុងកិច្ចប្រជុំ 

ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - GCC ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖ កិច្ច សហប្រតិបត្តិការអាស៊ាន - GCC សម្រេចបាននូវការអភិវឌ្ឍន៍មួយចំនួន ចាប់តាំង ពីការបង្កើតទំនាក់ទំនងជាផ្លូវការកាលពីឆ្នាំ ២០០៩ មក។  ឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការវាងតំបន់ទាំងពីរ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចដូចជាថាមពល ការវិនិយោគ ការតភ្ជាប់និងហេដ្ឋារចនាសម្ព័ន្ធ។ ឧបនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យភាគីទាំងពីរ ពិភាក្សាយ៉ាងសកម្មនិងលើកឡើងនូវជំហានជាក់ស្តែងដើម្បីពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅទំនាក់ទំនងអាស៊ាន - GCC ដែលផ្តល់មកនូវផលប្រយោជន៍ដល់ប្រជាជននៃតំបន់ទាំងពីរ។

ចែករំលែកនូវទស្សនៈរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh រដ្ឋមន្ត្រីអាស៊ាននិង GCC ទាំងអស់ បានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការ រួមទាំងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន ដូចជាពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍប្រកបដោយចីរភាព ថាមពល ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ អប់រំក៏ដូចជាការជួបប្រាស្រ័យប្រជាជនជាដើម។ រដ្ឋមន្រ្តី GCC បានអះអាងពីចំណងទាក់ទងជិតស្និទ្ធរបស់ខ្លួនជាមួយអាស៊ាន និងជួយអាស៊ានយ៉ាងសកម្មក្នុងការកសាងសហគមន៍ ពង្រឹងការតភ្ជាប់តំបន់និងប្តេជ្ញាចិត្តជាមួយអាស៊ានក្នុងការនាំយកនូវភាពរឹងមាំថ្មីទៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន - GCC ។

នៅក្នុងឱកាសនោះ រដ្ឋមន្រ្តីទាំងអស់បានចែករំលែកនូវទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាកិច្ចរការពារសេដ្ឋ កិច្ច ភេរវកម្ម ជម្លោះភូមិសាស្ត្រនយោបាយនិងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ