កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស EU-AL មិនបានចេញសេចក្តីថ្លែងការណ៍រួម
(VOVWORLD) - នាថ្ងៃទី ៤ ខែកុម្ភៈ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប (EU) និងសម្ព័ន្ធអារ៉ាប់ (AL) បានបញ្ចប់ដោយគ្មានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសារតែភាគីទាំងពីរមិនយល់ស្របលើបញ្ហាជាច្រើន។
ស្នងការសហភាពអឺរ៉ុបដែលទទួលបន្ទុកផ្នែកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសលោកស្រី Federica Mogherini និងលេខាសហព័ន្ធអារ៉ាប់លោក Ahmed Aboul Gheit (ឆ្វេង) ( រូបថត: europa.eu) |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងព្រុចសែល ស្នងការ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស លោកស្រី Federica Mogherini បានលើកឡើងថា ភាគីទាំងពីរសម្រេចបាន ៩៥% នៃ “បញ្ហាគ្រឹះទូទៅ” ក្នុងនោះរួមមានបញ្ហាដូចជា “ការគាំទ្រការធ្វើអន្តរកាលនយោបាយនៅស៊ីរី” ជាដើម។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេសបែលហ្ស៊ិកលោក Didier Reynders បានឲ្យដឹងថា EU និង AL មិនអាចយល់ស្របក្នុងបញ្ហាស៊ីរីឡើយ។ យ៉ាងណាមិញ ភាគីទាំងពីរចាំ បាច់ត្រូវសម្របសម្រួលជាមួយអង្គការសហប្រជាជាតិដើម្បីស្វែងរក នូវដំណោះស្រាយនយោបាយសម្រាប់ប្រជាជាតិមជ្ឈឹមបូព៌ា មុនពេលសហភាពអឺរ៉ុបបង្កើតទំនាក់ទំនងថ្មីជាមួយរដ្ឋាភិបាលដាម៉ាស់។
សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស EU និង AL បានប្រារព្ធឡើងដើម្បីត្រៀមរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលដែលគ្រោងធ្វើនៅថ្ងៃទី ២៤-២៥ខែកុម្ភៈ នៅប្រទេសអេហ្ស៊ីប។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបកំពុងកែលម្អទំនាក់ទំនងជាមួយបណ្តាប្រទេសអារ៉ាប់ ដោយសង្ឃឹមថានឹងជួយទប់ស្កាត់ការហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់ពីមជ្ឈឹមបូព៌ានិងអាហ្រ្វិកខាងជើង៕