កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-អូស្រ្តាលីពិសេស ស្តីពី COVID-19 តាមរយៈប្រព័ន្ធវីដេអូ

(VOVWORLD) -  អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ប្រធាន SOM អាស៊ានវៀត ណាមបានតំណាងឱ្យវៀតណាមក្នុងនាមជាប្រធានអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំនេះ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-អូស្រ្តាលីពិសេស ស្តីពី COVID-19 តាមរយៈប្រព័ន្ធវីដេអូ - ảnh 1អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ 

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន - អូស្រ្តាលីពិសេសស្តីពី COVID-19 បានធ្វើឡើងនាថ្ងៃទី ៣០ ខែមិថុនា តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាស៊ាននិងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ប្រធាន SOM អាស៊ានវៀតណាមបានតំណាងឱ្យវៀតណាមក្នុងនាមជាប្រធានអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នា ជំរុញការចែករំលែកព័ត៌មាននិងបទពិសោធន៍ ក៏ដូចជា លើកកម្ពស់សមត្ថភាពក្នុងឆ្លើយតបជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ជាពិសេស សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវនិងផលិតវ៉ាក់សាំង បង្ការ COVID-19 រួមទាំងថ្នាំព្យាបាលផងដែរ។ ភាគីទាំងពីរក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ពលរដ្ឋរបស់ប្រទេសនីមួយៗ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ ប្រសិនបើពលរដ្ឋទាំងនេះមានតម្រូវការនិងក្នុងលក្ខខណ្ឌសមស្រប។ ក្នុងឱកាសនេះ អូស្ត្រាលីបានប្រកាសនូវគំនិតផ្តួចផ្តើមមួយចំនួន ដូចជាគំនិតផ្តួចផ្តើមអាស៊ាន - អូស្ត្រាលីស្តីពីសន្តិសុខសុខាភិបាល កិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខអាស៊ាន - អូស្ត្រាលី និងការផ្តល់អាហារូបករណ៍ផ្នែកវេជ្ជសាស្រ្តបន្ថែមសម្រាប់ប្រទេសអាស៊ាន ព្រមទាំងការផ្តល់ជំនួយមានតម្លៃ ២៨០ លានដុល្លារអូស្រ្តាលី សម្រាប់បណ្តាប្រទេសអាស៊ានប្រឆាំងនឹងជំងឺឆ្លងរាលដាល ផងដែរ។

អញ្ជើញថ្លែងក្នុងនាមវៀតណាមជាប្រធានអាស៊ាន អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា អាស៊ាននិងអូស្រ្តាលីចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះរលកទី២នៃការឆ្លងរាលដាលដំងឺរាត ត្បាត។ ទន្ទឹមជាមួយគ្នានេះ ផ្តោតការយកចិត្តទុកដាក់ក្នុងការធានាសិទ្ធិនិងការប្រព្រឹត្ដសមភាពជាមួយពលរដ្ឋនៃបណ្តាប្រទេសអាស៊ាននៅអូស្ត្រាលី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីកាត់បន្ថយ ផលប៉ះពាល់សេដ្ឋកិច្ចសង្គមបណ្តាលពីជំងឺឆ្លង ដើម្បីឆ្ពោះទៅរកស្តារខឿនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ