កិច្ចប្រជុំទូទាំងប្រទេសដាក់ឲ្យដំណើរការកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ២០២៣
(VOVWORLD) - កិច្ចប្រជុំនេះសំដៅវាយតម្លៃជាទូទៅពីស្ថានភាពអនុវត្ត កម្មវិធីឃ្លាំមើលរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឆ្នាំ២០២២ ហើយ ដាក់ឲ្យដំណើរការខ្លឹមសារនៃកម្មវិធីឃ្លាំមើលរបស់រដ្ឋសភា និងគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាឆ្នាំ២០២៣។
នាព្រឹកថ្ងៃទី២៧ ខែកញ្ញា នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា គណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំដាក់ឲ្យដំណើរការកម្មវិធីឃ្លាំមើលរបស់រដ្ឋ សភាឆ្នាំ២០២៣ ដែលតភ្ជាប់តាមប្រព័ន្ធវីដេអូជាមួយគណៈប្រតិភូសមាជិករដ្ឋសភា ចំនួន ៤៩ នៃខេត្តក្រុងនានា។ កិច្ចប្រជុំនេះសំដៅវាយតម្លៃជាទូទៅពីស្ថានភាពអនុវត្ត កម្មវិធីឃ្លាំមើលរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឆ្នាំ២០២២ ហើយ ដាក់ឲ្យដំណើរការខ្លឹមសារនៃកម្មវិធីឃ្លាំមើលរបស់រដ្ឋសភា និងគណៈ កម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាឆ្នាំ២០២៣។ អង្គប្រជុំបានផ្តល់មតិយោបល់លើ ខ្លឹមសារនានាដូចជា៖ ការលំបាក និងឧបសគ្គក្នុងការអនុវត្តកម្មវិធីឃ្លាំមើលរបស់រដ្ឋសភា និងគណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភាឆ្នាំ២០២២; ដំណោះស្រាយសម្រាប់អនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវកម្មវិធីឃ្លាំមើលរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឆ្នាំ ២០២៣; ស្នើដំណោះស្រាយលើកកំពស់គុណភាព ប្រសិទ្ធភាពនៃការអនុវត្ត ប្រធានបទឃ្លាំមើលចំនួន ៤ របស់រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រួមមាន៖ “ការកៀរគរ គ្រប់គ្រង និងប្រើប្រាស់ធនធានសម្រាប់បង្ការ ប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩; ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីសុខា ភិបាលមូលដ្ឋាន សុខាភិបាលបង្ការរោគ”; ការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ដំណាក់កាលឆ្នាំ ២០២១-២០២៥ ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១ - ២០៣០"; “ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨៨ និងសេចក្តីសម្រេចលេខ ៥១ របស់រដ្ឋសភា ស្តីពីការផ្លាស់ប្ដូរថ្មីកម្មវិធី និងសៀវភៅសិក្សាអប់រំចំណេះទូទៅ និង “ការ អនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការអភិវឌ្ឍថាមពល ដំណាក់កាល ២០១៦-២០២១”៕