កិច្ចប្រជុំទូទាំងប្រទេសបូកសរុបការងារសារព័ត៌មានអំពីកិច្ចការបរទេស ការឃោសនាអំពីកោះសមុទ្រ ការខណ្ឌសីមា បោះបង្គោល និងគ្រប់គ្រងព្រំដែនឆ្នាំ២០២០

(VOVWORLD) - ក្នុងឆ្នាំ២០២០ វៀតណាមបានរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍សំខាន់ជាច្រើន។ លើលើវិស័យការទូតវិញ វៀតណាមក៏បានសម្រេចភារកិច្ចអន្តរជាតិធំៗប្រកបដោយឆ្នើមផងដែរ។ 
កិច្ចប្រជុំទូទាំងប្រទេសបូកសរុបការងារសារព័ត៌មានអំពីកិច្ចការបរទេស ការឃោសនាអំពីកោះសមុទ្រ ការខណ្ឌសីមា បោះបង្គោល និងគ្រប់គ្រងព្រំដែនឆ្នាំ២០២០ - ảnh 1ប្រគល់ប័ណ្ណសរសើរជូនសមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមៗក្នុងឆ្នាំ២០២០។ (រូបថត៖ VOV)

  ប្រឈមនឹងការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជម្ងឺរាតត្បាត Covid-19 និងគ្រោះមហន្តរាយធម្មជាតិ វៀតណាមនៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ព្រមទាំងបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ហើយជំនះពុះពារលើការលំបាកនៃគ្រោះមហន្តរាយធម្មជាតិនិងទឹកជំនន់ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ធានាសន្តិភាព ស្ថិរភាពនៅតំបន់ព្រំដែន ការពាររឹងមាំអធិបតេយ្យភាពកោះ សមុទ្ររបស់មាតុភូមិទៀតផង។ ក្នុងជោគជ័យនោះ មានការចូលរួមចំណែកគួរឲ្យកត់សម្គាល់នៃការងារសារព័ត៌មានអំពីកិច្ចការបរទេស ការឃោសនាអំពីកោះសមុទ្រ ការខណ្ឌសីមា បោះបង្គោលនិងការគ្រប់គ្រងព្រំដែនគោក។

ថ្លែងនៅកិច្ចប្រជុំទូទាំងប្រទេសបូកសរុបការងារសារព័ត៌មានអំពីកិច្ចការបរទេស ការឃោសនាអំពីកោះសមុទ្រ ការខណ្ឌសីមា បោះបង្គោល គ្រប់គ្រងព្រំដែនឆ្នាំ២០២០ននិងដាក់ឲ្យអនុវត្តភារកិច្ចឆ្នាំ២០២១ ដែលបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី៣០ ធ្នូ នៅខេត្ត Quang Ninh នោះ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២១ ស្ថានភាពអន្តរជាតិនិងតំបន់ ហើយបញ្ហាសមុទ្រខាងកើត នៅតែមានហានិភ័យដែលលាក់ខ្លួន ហើយអាចប៉ះពាល់យ៉ាងជ្រាលជ្រៅដល់សន្តិសុខនិងទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់។ ក្នុងបរិបទនោះ កម្លាំងនានាដែលទទួលបន្ទុកការងារសារព័ត៌មានអំពីកិច្ចការបរទេស ការឃោសនាអំពីកោះ សមុទ្រ ការខណ្ឌសីមា បោះបង្គោលនិងគ្រប់គ្រងព្រំដែនគោល ចាំបាច់ត្រូវបន្តផ្លាស់ប្ដូរថ្មីការត្រិះរិះ លើកកំពស់ការយល់ដឹង ឫទ្ធានុភាពនយោបាយ និងជំនាញ ហើយពង្រីកការច្នៃប្រឌិត ដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក្នុងស្ថានភាពថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ