កិច្ចប្រជុំទូទាំងប្រទេសវៀតណាមអំពីការអភិវឌ្ឍរបរចិញ្ចឹមដង្កូវនាងប្រកបដោយចីរភាព

(VOVWORLD) - នាបច្ចុប្បន្ន ទិន្នផលសូត្រដង្កូវនាងរបស់វៀតណាមឈរលំដាប់ទី៥លើ ពិភពលោក បន្ទាប់ពីចិន ឥណ្ឌា អ៊ូសបេគីស្ថាននិងថៃ។ ប៉ុន្តែ វៀតណាមនៅ តែត្រូវនាំចូលសូត្ររាប់ពាន់តោនពីចិននិងប្រេស៊ីលជារៀងរាល់ឆ្នាំដើម្បីកែច្នៃសម្រាប់ការនាំចេញ។ នេះជាការសាកល្បងធំមួយចំពោះផ្នែកចិញ្ចឹមដង្កូវ នាងវៀតណាម។
កិច្ចប្រជុំទូទាំងប្រទេសវៀតណាមអំពីការអភិវឌ្ឍរបរចិញ្ចឹមដង្កូវនាងប្រកបដោយចីរភាព - ảnh 1អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀត ណាមលោកPhung Duc Tien ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ កាសែត Da Lat) 

  នាថ្ងៃទី៦មីនា នៅទីក្រុង Da Lat តំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាម បានសហការជាមួយគណៈ កម្មាធិការប្រជាជនខេត្ត Lam Dong រៀបចំកិច្ចប្រជុំអំពីការអភិវឌ្ឍរបរចិញ្ចឹម ដង្កូវនាងប្រកបដោយចីរភាព។

        នាបច្ចុប្បន្ន ទិន្នផលសូត្រដង្កូវនាងរបស់វៀតណាមឈរលំដាប់ទី៥លើ ពិភពលោក បន្ទាប់ពីចិន ឥណ្ឌា អ៊ូសបេគីស្ថាននិងថៃ។ ប៉ុន្តែ វៀតណាមនៅ តែត្រូវនាំចូលសូត្ររាប់ពាន់តោនពីចិននិងប្រេស៊ីលជារៀងរាល់ឆ្នាំដើម្បីកែច្នៃសម្រាប់ការនាំចេញ។ នេះជាការសាកល្បងធំមួយចំពោះផ្នែកចិញ្ចឹមដង្កូវ នាងវៀតណាម។

        ថ្លែងនៅកិច្ចប្រជុំ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀត ណាមលោកPhung Duc Tien បានវាយតម្លៃថា៖

        “ការចញ្ចឹមដង្កូវនាងត្រូវបានដាក់ចូលក្នុងច្បាប់ចិញ្ចឹមសត្វរួចហើយ ព្រមទាំងនៅក្នុងយុទ្ធសាស្ត្រផ្នែកចិញ្ចឹមសត្វក៏មានដង្កូវនាងដែរ។ អាស្រ័យ លើយុទ្ធសាស្ត្រនោះ នាពេលខាងមុខ ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទនឹង មានកម្មវិធីទូទៅមួយស្ដីពីការអភិវឌ្ឍផ្នែកដាំមនចញ្ចឹមដង្កូវនាងសម្រាប់ទាំងរយៈពេលខ្លីផងនិងយូរអង្វែងផង។ ក្នុងនោះ នឹងផ្ដោតសំខាន់ទៅលើការ អនុវត្តដំណោះស្រាយវិទ្យាសាស្ត្រ បច្ចេកវិទ្យាដើម្បីស្រាវជ្រាវកូនពូជដោយ ម្ចាស់ការ ដូចនឹងការដែលយើងបានអនុវត្តចំពោះពូជមនក្នុងប៉ុន្មានឆ្នាំកន្លងទៅ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ