កិច្ចប្រជុំទី៥ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ហូឡង់៖ជំរុញខ្លាំងនិងបើកទូលាយកិច្ចសហប្រតិបត្តិការ
|
កិច្ចប្រជុំទី៥ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ហូឡង់៖ជំរុញខ្លាំងនិងបើកទូលាយកិច្ចសហប្រតិបត្តិការថ្មី |
(VOV)_នាថ្ងៃទី៣០មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំទី៥
គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ហូឡង់ ស្ដីអំពីការបន្សាំជាមួយបំរ៉ែបំ
រួលអាកាសធាតុ និងការគ្រប់គ្រងប្រភពទឹក។ នៅទីនេះ ភាគីទាំងពីរបានពិភាក្សា
អំពីបណ្ដាដំណើការអនុវត្តខ្លឹមសារនានា ដែលបានចុះហត្ថលេខា និងពិភាក្សាអំពី
បណ្ដាជំហានសហប្រតិបត្តិការជាបន្តក្នុងក្របខ័ណ្ឌគំរោងការណ៍។ រដ្ឋមន្ត្រីក្រសួ
ងធនធាននិងបរិស្ថានវៀតណាម លោក Nguyen Minh Quang បានសង្កត់ធ្ងន់ថា៖
កិច្ចប្រជុំនេះបានអះអាងនូវការសន្យារបស់រដ្ឋាភិបាលវៀតណាមនិងហូឡង់បន្តអនុ
វត្តកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រ អំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ និងគ្រប់
គ្រងប្រភពទឹក ចាប់ពីឆ្នាំ ២០១០ អោយបានស៊ីជំរៅនិងជាក់ស្ដែងថែមទៀត៕