កិច្ចប្រជុំនៃគណកម្មការអន្តរផ្នែកទទួលបន្ទុកសមាហរណកម្មអន្តរជាតិលើវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ

(VOVWORLD) -នាព្រឹកថ្ងៃទី ១៤ ខែមករានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ប្រធានគណកម្មការអន្តរផ្នែក ទទួលបន្ទុកសមាហរណកម្មអន្តរជាតិលើវិស័យនយោបាយ ការពារជាតិ និងសន្តិសុខបានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណកម្មការនេះ។
កិច្ចប្រជុំនៃគណកម្មការអន្តរផ្នែកទទួលបន្ទុកសមាហរណកម្មអន្តរជាតិលើវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ - ảnh 1 កិច្ចប្រជុំនៃគណកម្មការអន្តរផ្នែកទទួលបន្ទុកសមាហរណកម្មអន្តរជាតិលើវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ

នៅទីនេះ អង្គប្រជុំបានផ្ដោតលើការវាយតម្លៃអំពីស្ថានភាពពិភពលោក និងតំបន់ បូលសរុបការងាររបស់គណកម្មការក្នុងឆ្នាំ២០១៨ និងអនុវម័តលើ ទិសដៅ ភារកិច្ចរបស់គណកម្មការក្នុងឆ្នាំ ២០១៩។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលបានរួមសហការអនុវត្តន៍ គោលមាគ៌ាកិច្ចការបរទេសរបស់មហាសន្និបាតលើកទី ១២ ស្ដីពីសមាហរណកម្មអន្តរជាតិ យុទ្ធសាស្ត្រមេស្ដីពីសមាហរណកម្មអន្តរជាតិដល់ឆ្នាំ ២០២០ និង ចក្ខុវិស័យដល់ឆ្នាំ ២០៣០ប្រកបដោយជោគជ័យ។ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានសង្កត់ធ្ងន់ថាស្ថានភាពពិភពលោកនិងតំបន់ក្នុងឆ្នាំ២០១៩ បន្តបម្រែបម្រូលយ៉ាងឆាប់រហ័សនិងស្មុគស្មាញ ដោយប៉ះពាល់ផ្ទាល់ដល់ប្រទេសវៀតណាម។ ហេតុដូច្នេះ ក្រសួង ស្ថាប័នពាក់ព័ន្ធនានាត្រូវវាយតម្លៃឲ្យទាន់ពេលវេលា ដើម្បីម្ចាស់ការចាត់វិធានការអនុវត្តន៍ការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាព រួមចំណែកការពារនិងជំរុញផលប្រយោជន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ