កិច្ចប្រជុំនៃបណ្ដាអនុគណៈកម្មាធិការវិទ្យាសាស្ត្របច្ចេកវិទ្យានិងបណ្តុះបណ្ដាលប្រភពធនធានមនុស្សរបស់ APEC
(VOVWORLD) - ក្នុងក្របខ័ណ្ឌសន្និសីទលើកទី ២ បណ្ដាមន្ត្រីជាន់ខ្ពស់ (SOM 2) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងបណ្ដាសន្និសីទ ទាក់ទិន នាថ្ងៃទី ១១ ឧសភា នៅទីក្រុងហាណូយ បានប្រារព្ធឡើងកិច្ចប្រជុំបណ្ដា ក្រុមការងារនិងអនុគណៈកម្មាធិការរបស់ APEC។
កិច្ចប្រជុំនៃបណ្ដាអនុគណៈកម្មាធិការវិទ្យាសាស្ត្របច្ចេកវិទ្យានិងបណ្តុះបណ្ដាលប្រភពធនធានមនុស្សរបស់ APEC |
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទលើកទី ២ បណ្ដាមន្ត្រីជាន់ខ្ពស់ (SOM 2) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងបណ្ដាសន្និសីទ ទាក់ទិន នាថ្ងៃទី ១១ ឧសភា នៅទីក្រុងហាណូយ បានប្រារព្ធឡើងកិច្ចប្រជុំបណ្ដា ក្រុមការងារនិងអនុគណៈកម្មាធិការរបស់ APEC។ កិច្ចប្រជុំទាំងនេះប្រមូលផ្តុំទៅ លើប្រធានបទដូចជា៖ ដៃគូគោលនយោបាយស្តីអំពីវិទ្យាសាស្ត្របច្ចេកវិទ្យាច្នៃ ប្រឌិត (PPSTI) ការបណ្តុះបណ្ដាលប្រភពធនធានមនុស្សច្នៃប្រឌិតនិងផ្សាភ្ជាប់ គណៈកម្មាធិការពាណិជ្ជកម្មនិងវិនិយោគ (CTI) សិក្ខាសាលាស្តីអំពីសមាហរណ កម្មអង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមចូលក្នុងសង្វាក់តំលៃពិភពលោកទាំងមូល លើវិស័យសេវ៉ាកម្មនិងការរចនាម៉ូដ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការ CTI ការសន្ទនាគោលនយោបាយ (TPD) ស្តីអំពីសេវ៉ាកម្មបរិស្ថានបានជួបធ្វើការ ផងដែរ។ ថ្ងៃធ្វើការទី ២ នៃក្រុមការងារស្តីអំពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស (HRDWG) ក៏បានប្រព្រឹត្តទៅនាថ្ងៃទី ១១ ឧសភា ក្នុងនោះ អង្គសន្និសីទបាន ពិភាក្សាអំពីព័ត៌មានទីផ្សារពលករក្នុងសម័យកាលឌីជីថលនិងផែនការធ្វើសកម្ម ភាពនៃយុទ្ធសាស្ត្រអប់រំ APEC ផងដែរ៕