កិច្ចប្រជុំបូកសរុបការងាររយៈពេល៥ឆ្នាំ អនុវត្តន៍សេចក្ដីសម្រេចចិត្តស្ដីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

(VOVWORLD) - នាព្រឹកថ្ងៃទិ២៨ កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារនៃការ អនុវត្តសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈឹមស្ដីពីការកសាងហេដ្ឋារចនាសម្ព័ន្ធដោយព្រមៗគ្នា សំដៅនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាម ទិសទំនើបជាសារវ័ន្តនាឆ្នាំ២០២០។
កិច្ចប្រជុំបូកសរុបការងាររយៈពេល៥ឆ្នាំ អនុវត្តន៍សេចក្ដីសម្រេចចិត្តស្ដីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VGP)


នាព្រឹកថ្ងៃទិ២៨ កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារនៃការ អនុវត្តសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈឹមស្ដីពីការកសាងហេដ្ឋារចនាសម្ព័ន្ធដោយព្រមៗគ្នា សំដៅនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាម ទិសទំនើបជាសារវ័ន្តនាឆ្នាំ២០២០។

រួមជាមួយសំណូមពរស្ដីពីការអភិវឌ្ឍដោយព្រមៗគ្នានូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមកិច្ចនោះ គឺសេចក្ដីសម្រេចចិត្តលេខ១៣ខាងលើ ក៏សំណូមពរ ឲ្យផ្តោតប្រភពកម្លាំងទៅលើវិស័យស្នូលចំនួន៤ នោះគឺហេដ្ឋារចនាសម្ព័ន្ធ ចរាចរណ៍ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គីសនី ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនិង ទប់ទល់នឹងបម្រែចម្រួលអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធក្នុងនគរធំៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ