កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាអាស៊ី Boao នឹងប្រារព្ធឡើងនៅចុងខែមីនាឆ្នាំ ២០១៩
(VOVWORLD) - នាថ្ងៃទី ១៦ ខែមករា គណៈលេខាធិការវេទិកាអាស៊ី Boao បានប្រកាសថា កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកានេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែមីនា ក្នុងទីក្រុង Boao ខេត្តហៃណាន ប្រទេសចិន ដោយមានប្រធានបទ "វាសនារួម ធ្វើសកម្មភាពរួម និងអភិវឌ្ឍណ៍រួម "។
សន្និសីទសារព័ត៌មាននៃវេទិកាអាស៊ី Boao (រូបថត៖ Chinanews) |
ជាពិសេសគឺ សម័យបើកប្រជុំ ជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមីនា។ តំណងប្រតិភូជាង 2000 នាក់រួមមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអង្គការអន្តរជាតិ ថ្នាក់ដឹកនាំសហគ្រាសនិង អ្នកជំនាញសេដ្ឋកិច្ចចូលរួមកិច្ចប្រជុំនេះ។
នៅក្នុងកិច្ចប្រជុំនេះនឹងមានកិច្ចពិភាក្សាជាផ្លូវការនៅជុំវិញរបៀបវារៈចំនួន៥ រួមមាន៖ ខឿនសេដ្ឋកិច្ចពិភពលោកបើកទូលាយ , លទ្ធិពហុភាគីនិយមកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអភិបាលកិច្ចសកល, កម្លាំងចលករនៃនវានុវត្តភាព, ការអភិវឌ្ឍគុណភាពខ្ពស់ និងតំបន់ក្តៅគគុកនានា៕