(VOVworld) - អនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសវៀតណាមនិងក្រសួង
ការបរទេសកាតា នាថ្ងៃទី១១ កុម្ភៈ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Vu
Hong Nam និងទីប្រឹក្សារដ្ឋមន្រ្តីការបរទេសកាតាលោក Mohammed Bin Abdullah Bin
Mutib Al Rumaihi បានដំណើការកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយលើកទី១
រវាងក្រសួងការបរទេសទាំង២នៅរដ្ឋធានីហាណូយរបស់ វៀតណាម។ភាគីទាំង២
បានផ្លាស់ប្ដូរមតិអំពីវិធានការបង្កើនទំនាក់ទំនងលើវិស័យជាច្រើនរវាងវៀតណាម
និងកាតា ជាពិសេសគឺលើវិស័យនយោបាយការទូត ពាណិជ្ជកម្ម វិនិយោគនិង
ពលករ។ភាគីទាំង២បានឯកភាពថា ត្រូវបង្កើនការផ្លាស់ ប្ដូរគណៈប្រតិភូគ្រប់
ជាន់ថ្នាក់និងសហការយ៉ាងស្អិតរមួតនៅវេទិការអន្តរជាតិ នានា។លើវិស័យ
សេដ្ឋកិច្ច ប្រទេសទាំង២ឯកភាពថា ត្រូវបង្កើនការជួបប្រាស្រ័យរវាង ក្រសួង ស្ថាប័ននានានិងមជ្ឈដ្ឋានអាជីវករនៃប្រទេសទាំង២ សំដៅ លើកកំពស់តំលៃ
ប្រាក់ពាណិជ្ជកម្មទ្វេភាគី ជំរុញខ្លាំងការលាតត្រដាងអនុវត្ត កិច្ចព្រមព្រៀង
សហប្រតិបតិ្តការលើវិស័យវិនិយោគ កសិកម្ម ពលកម្មនិង អភិវឌ្ឍន៍ប្រភព
ធនធានមនុស្សនាពេលខាងមុខ៕