កិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៩រវាងក្រសួងការបរទេសវៀតណាមនិងញូវសេឡែន
(VOV)_នាថ្ងៃទី១១ កក្កដា នៅទីក្រុង Wellington អនុរដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Quang Vinh និងអនុរដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មញូវសេឡែន Andrea
Smith បានធ្វើអធិបតីកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៩ រវាងប្រទេសទាំង
ពីរ។ នៅទីនេះ ភាគីទាំងពីរបានឯកភាពជំរុញការកសាងកម្មវិធីធ្វើ់សកម្មភាពសំរាប់ ដំណាក់កាល ២០១៣-២០១៦ រួមសហការរៀបចំល្អ គ្រប់ដំណើរទៅបំពេញទស្សនកិច្ច
ជាន់ខ្ពស់ ក្នុងរយះពេលខាងមុខរបស់បណ្ដាថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ។ទន្ទឹមនឹង នោះ ជំរុញខ្លាំងជាងទៀតទំនាក់ទំនងដៃគូរលើគ្រប់វិស័យ ដូចជា÷នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ…ជាដើម។ នៅទីនេះ ភាគីទាំងពីរក៏បាន ពិភាក្សាអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិទៀតផង៕