កិច្ចប្រជុំពិគ្រោះយោបល់ផ្នែកនយោបាយលើកទី១០និងកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទី៧រវាងវៀតណាមនិងឥណ្ឌា

(VOVWORLD) - នាថ្ងៃទី៩និងទី១០ មេសា នៅរដ្ឋធានីញូវដេលីរបស់ឥណ្ឌា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Dang Dinh Quy និងលេខាទទួលបន្ទុកបូពាទឹសក្រសួងការបរទេសឥណ្ឌាលោកស្រី Preeti Saran បានធ្វើជាសហអធិបតីកិច្ចប្រជុំពិគ្រោះយោបល់ផ្នែកនយោបាយលើកទី១០និងកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទី៧រវាងប្រទេសទាំងពីរ។
កិច្ចប្រជុំពិគ្រោះយោបល់ផ្នែកនយោបាយលើកទី១០និងកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទី៧រវាងវៀតណាមនិងឥណ្ឌា - ảnh 1 (រូបថត៖ VOV)


នៅកិច្ចប្រជុំខាងលើ ភាគីទាំងពីរ បានឯកភាពលើការរៀបចំដំណើរទស្សនកិច្ចជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ទៅវិញទៅមកជាប្រចាំ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម សុខាភិបាល ប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ អប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យា វប្បធម៌ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរជាដើម។ ភាគីទាំងពីរក៏បានដាក់ចេញទិសដៅសហប្រតិបតិ្តការក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ដើម្បីឆ្ពោះទៅគោលដៅទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។

        ចំពោះបញ្ហាផ្សេងៗក្នុងតំបន់ អនុរដ្ឋមន្រ្តីលោក Dang Dinh Quy អះអាងថា ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាននិងឥណ្ឌាដំណាក់កាល ២០១៥-២០១៨ វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយឥណ្ឌាដើម្បី ញូវដេលីបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយអាស៊ានថែមទៀត។ លោក Dang Dinh Quy ក៏បានវាយតំលៃខ្ពស់ចំពោះទស្សនៈរបស់ឥណ្ឌាក្នុងបញ្ហា សមុទ្រខាងកើត នាពេលកន្លងទៅ ព្រមទាំងអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយឥណ្ឌានិងប្រទេសអាស៊ានដទៃដើម្បីជំរុញកិច្ចសហប្រតិ បតិ្តការលើវិស័យសន្តិសុខសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ