កិច្ចប្រជុំពិគ្រោះយោបល់រួមអាស៊ាន និងកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន

(VOVWORLD) -បណ្ដាប្រទេសបានផ្លាស់ប្ដូរអំពីពង្រាងរបៀបវារៈ និងឯកសារនានា ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៤។
កិច្ចប្រជុំពិគ្រោះយោបល់រួមអាស៊ាន និងកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ 

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែឧសភា នៅទីក្រុងបាងកកប្រទេសថៃបានប្រព្រឹត្តិទៅ កិច្ចប្រជុំពិគ្រោះយោបល់រួមអាស៊ាន(JCM) និង កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន(SOM) អាស៊ាន។

នៅក្នុងកិច្ចប្រជុំទាំងនេះ បណ្ដាប្រទេសបានផ្លាស់ប្ដូរអំពីពង្រាងរបៀបវារៈ និងឯកសារនានា ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៤។ តាមគម្រោង ក្រោមប្រធានបទ ឆ្នាំ ២០១៩ ស្ដីពី "ការជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីបុព្វហេតុដោយចីរភាព" នោះ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗ ដែលរួមមានការជំរុញយ៉ាងខ្លាំងក្នុងការតភ្ជាប់តំបន់

ការកសាងសហគមន៍អាស៊ាន ការជំរុញទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនានា ព្រមទាំងរាល់បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លើសពីនេះទៅទៀត បណ្ដាប្រទេសបានឯកភាពគ្នាបន្តជំរុញយ៉ាងខ្លាំងរាល់ការខិតខំប្រឹងប្រែងក្នុងការបង្កើនសមត្ថភាពរួមសហការគ្នា សម្របសម្រួលអំពីបញ្ហាសហប្រតិបត្តិការអន្តរវិស័យ អន្តរសសរទ្រូងក្នុងអាស៊ាន ក៏ដូចជាបន្តលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិរបស់គណលេខាធិការដ្ឋានអាស៊ានផងដែរ។

បណ្តាប្រទេស បានអះអាងថាអាស៊ានគប្បីបន្តដើរតួនាទីជាមជ្ឈភាពនៅក្នុងតំបន់ ជំរុញទំនាក់ទំនងតុល្យភាព សហប្រតិបត្តិការប្រកបដោយយុត្តិធម៌; ទទួលស្គាល់និងអបរអសាទរចំពោះរាល់សំណើរអំពីកិច្ចសហប្រតិបត្តិការថ្មីរបស់ដៃគូនានា ក្នុងក្របខណ្ឌជាន់ខ្ពស់អាស៊ីបូព៌ា( EAS) អាស៊ាន - អាមេរិក  អាស៊ាន -ឥណ្ឌា។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ប្រធាន SOM អាសាន វៀតណាមបានអះអាងថា៖ វៀតណាមគាំទ្រយ៉ាងសកម្ម ហើយនឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីអនុវត្តន៍រាល់អាទិភាពប្រកប ដោយ ជោគជ័យក្នុងឆ្នាំ ២០១៩ សំដៅ ឆ្ពោះទៅរកការកសាងអាស៊ានប្រកបដោយចីរភាព។

ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ ប្រព្រឹត្តិទៅកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ានបូព៌ា និងវេទិកាតំបន់អាស៊ាន  (ARF) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ