កិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខស្ដីពីអ៊ុយក្រែន៖ គ្មានគំនិតផ្តួចផ្តើមសន្តិភាពណាមួយត្រូវបានអនុម័តឡើយ
(VOVWORLD) - ប្រតិកម្មចំពោះព្រឹត្តិការណ៍នេះ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា នឹងធ្វើការពិគ្រោះយោបល់ជាមួយបណ្តាប្រទេសដៃគូក្នុងក្រុម BRICS (រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌូនេស៊ី ចិន និងអាហ្វ្រិកខាងត្បូង) អំពីលទ្ធផលនៃកិច្ចប្រជុំនេះ។
គណៈប្រតិភូចូលរួមកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខស្ដីពីអ៊ុយក្រែន ។ រូបថត៖ រ៉យទ័រ |
ក្រោយរៈពេលជិត ២ ថ្ងៃធ្វើការមក នាយប់ថ្ងៃទី ៦ ខែសីហា កិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខអន្តរជាតិស្តីពីសន្តិភាពសម្រាប់អ៊ុយក្រែនបានបិទបញ្ចប់នៅទីក្រុង Jeddah អារ៉ាប៊ីសាអូឌីត ដោយមិនបាននាំចេញគំនិតផ្តួចផ្តើមជាក់លាក់ណាមួយឡើយ។
នេះគឺជាលទ្ធផលដែលអ្នកសង្កេតការណ៍ជាច្រើនបានព្យាករណ៍ដោយផ្អែកលើប្រតិភូចូលរួម ក៏ដូចជាក្ដីរំពឹងរបស់ប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំនេះ។ កិច្ចពិគ្រោះយោបល់សន្តិសុខអន្តរជាតិស្តីពីអ៊ុយក្រែនមានការចូលរួមរបស់ប្រទេសចំនួន ៤០ក្នុងនោះមានប្រទេសមហាអំណាចដូចជា៖ សហរដ្ឋអាមេរិក ចិន ប៉ុន្តែមិនមានតំណាងមកពីប្រទេសរុស្ស៊ីឡើយ។ ទោះជាយ៉ាងណាក៏ដោយ សាធារណៈមតិតំបន់ និងអន្តរជាតិនៅតែវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំ ហើយចាត់ទុកថានេះគឺជាឱកាសដ៏សំខាន់ដើម្បីប្រមូលផ្តុំមូលដ្ឋានសម្រាប់ការកសាងដំណោះស្រាយសម្រាប់វិបត្តិអ៊ុយក្រែននាពេលខាងមុខ។
ប្រតិកម្មចំពោះព្រឹត្តិការណ៍នេះ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា នឹងធ្វើការពិគ្រោះយោបល់ជាមួយបណ្តាប្រទេសដៃគូក្នុងក្រុម BRICS (រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌូនេស៊ី ចិន និងអាហ្វ្រិកខាងត្បូង) អំពីលទ្ធផលនៃកិច្ចប្រជុំនេះ។ រុស្ស៊ីបានអះអាងសារជាថ្មីពីទស្សនៈស្វាគមន៍រាល់ការខិតខំប្រឹងប្រែងអន្តរជាតិ សំដៅជំរុញ
កិច្ចសន្ទនានយោបាយ និងការទូត ដើម្បីដោះស្រាយជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ ក្នុងពេលនោះ រដ្ឋអំណាចអ៊ុយក្រែនបានឲ្យដឹងថា ផែនការសន្តិភាព១០ចំណុច ដែលប្រទេសនេះបានលើកមកកិច្ចប្រជុំនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេសចូលរួមផងដែរ៕