កិច្ចប្រជុំពេញអង្គ AIPA ៤១៖ អាស៊ានសាមគ្គីភាពដើម្បីជំនះរាល់បញ្ហាប្រឈមដើម្បីកសាងអាស៊ានមួយប្រកបដោយសន្តិភាពនិងស្ថិរភាព
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២០ បន្ទាប់ពីពិធីបើកសម័យប្រជុំមហាសន្និបាតអន្តរសភាលើកទី ៤១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA ៤១) គណៈប្រតិភូសភានៃ AIPA ៤១ បានចូលរួមសម័យប្រជុំពេញអង្គដំបូង។
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ VOV5) |
អង្គប្រជុំបានអនុម័តលើរបៀបវារៈនៃមហាសន្និបាត AIPA ៤១ ជាអាទិ៍ រៀបចំសមាជិកសមាជិកានៃគណៈ កម្មាធិការនានា គោលនយោបាយដាក់បញ្ចូលអ្នកសង្កេតការណ៍ថ្មីៗ គំនិតផ្តួចផ្តើមបង្កើតសមាគមសមាជិកសភាវ័យក្មេងរបស់ AIPA និង ឯកភាពគ្នាអំពីពេលវេលាកំណត់សម្រាប់កិច្ចប្រជុំ AIPA ៤២ ជាដើម។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិ ប្រធានប្រតិភូនៃប្រទេសប្រ៊ុយណេដារូសាឡឹម Bin Ibrahim បានបញ្ជាក់ថា AIPA ៤១ គឺជា មហាសន្និបាតលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះមូលបទរបស់ AIPA ៤១ “ការទូតសភាដើម្បីសម្រេចបានសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប”។
តំណាងមកពីសភានៃបណ្តាប្រទេសក៏បានលើកឡើងថា ក្រោមការដឹកនាំរបស់វៀតណាម AIPA មានប្រតិកម្មយ៉ាងស្អិតរមួតខ្លាំងដោយឈរលើស្មារតី “អាស៊ានដែលមានភាពស្អិតរមួតនិងការឆ្លើយតប”៕