កិច្ចប្រជុំពេញអង្គគណះប្រតិភូចរចារថ្នាក់រដ្ឋមន្ត្រីស្ដីពីព្រំដែនវៀតណាមនិងចិន
(VOV)_ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ធ្នូ នៅរដ្ឋធានីហាណូយ បានប្រារព្វឡើង កិច្ច ប្រជុំពេញអង្គគណះប្រតិភូចរចារថ្នាក់រដ្ឋមន្ត្រីស្ដីពីព្រំដែនវៀតណាមនិងចិន។ នៅទី
នេះ គណះប្រតិភូចំនួន២ បានផ្លាស់ប្តូរមតិលើគ្រប់វិស័យ ស្មោះត្រង់អំពីបណ្ដាបញ្ហា
ដែលទាក់ទិនដល់ព្រំដែនរវាងប្រទេសទាំងពីរ។
|
កិច្ចប្រជុំពេញអង្គគណះប្រតិភូចរចារថ្នាក់រដ្ឋមន្ត្រីស្ដីពីព្រំដែនវៀតណាមនិងចិន(internet) |
ស្ដីពីបញ្ហាលើសមុទ្រ ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងម៉ត់ចត់ការយល់ ដឹងរួមរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងបណ្ដាគោលការណ៍ជា
សារវ័ន្ត អំពីការបញ្ជាណែនាំដោះស្រាយបបញ្ហាលើសមុទ្ររវាងវៀតណាមនិងចិន ប្រកបដោយសមស្រប សន្តិភាព ស្ថិរភាពលើសមុទ្រ។
ស្ដីពីបញ្ហាព្រំដែនលើកដីគោក ភាគីទាំងពីរបានវាយតំលៃខ្ពស់អំពីលទ្ធផលនៃ
កិច្ចប្រជុំគណះកម្មាធិការអន្តរព្រំដែនរវាងប្រទេសទាំងពីរ ដែលត្រូវបានរៀបចំឡើង
នៅរដ្ឋធានីហាណូយ ថ្ងៃទី ៤ ទី៥ ធ្នូ នៅទីក្រុងហាណូយ ។
នាថ្ងៃទី ៦ធ្នូ ឆ្នាំ ២០១៣ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស
វៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយគណះប្រតូចិន ដឹក
នាំអោយ អនុរដ្ឋមន្ត្រីការបរទេសចិន ទៀតផង៕