កិច្ចប្រជុំពេញអង្គនៃភាពជាដៃគូអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាពវៀតណាម
(VOVWORLD) - ដោយមានប្រធានបទ “លើកកម្ពស់ផលិតផលកសិកម្មវៀតណាមសម្រាប់ការធ្វើសមាហរណកម្មអន្តរជាតិ” នាថ្ងៃទី ៨ ខែតុលានៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបាន បើកសន្និសីទតាមអ៊ិនធឺរណែត ស្តីពី “ភាពជាដៃគូអភិវឌ្ឍន៍កសិកម្មប្រកប ដោយនិរន្តរភាពវៀតណាម (PSAV)”។
រូបថត៖ baochinhphu.vn |
សន្និសីទនេះគឺជាឱកាសមួយសម្រាប់ដៃគូ “សាធារណៈ-ឯកជន” នៃផ្នែកកសិកម្ម ក្រឡែកមើលឡើងវិញនូវដំណាក់កាល ១០ ឆ្នាំនៃប្រតិបត្តិការនិងអភិវឌ្ឍន៍ នៃ “ភាពជាដៃគូអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាពនៅវៀតណាម”។ តាមនោះ ចែករំលែកសមិទ្ធិផល លទ្ធផលដែលទទួលបានក៏ដូចជាមេរៀនបទពិសោធន៍ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ពង្រឹងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ “សាធារណៈ-ឯកជន” ក្នុងបុព្វហេតុអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទប្រកបដោយនិរន្តរភាព។
ហើយនេះក៏ជាឱកាសសម្រាប់សមាជិកប្តេជ្ញាធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការទាក់ទាញវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពវិស័យកសិកម្មវៀតណាមជំនះលើបញ្ហាប្រឈមនៃវិបត្តិសេដ្ឋកិច្ច-សង្គមដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងដោយទាញយកផលប្រយោជ ន៍ពីនិន្នាការថ្មីនៃសេដ្ឋកិច្ចពិភពលោក កាលានុវត្តន៍ភាពថ្មីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA) ឆ្ពោះទៅការអភិវឌ្ឍវិស័យកសិកម្មនិងជនបទប្រកបដោយនិរន្តរភាពនិងបរិយា ប័ន្ន ដោយ ហេតុនេះ បង្កើនការធ្វើសមាហរណកម្មអន្តរជាតិនៃផលិតផលកសិកម្មវៀតណាម៕