កិច្ចប្រជុំពេញអង្គលើកទិ១៤គណៈកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភា

កិច្ចប្រជុំពេញអង្គលើកទិ១៤គណៈកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភា - ảnh 1
កិច្ចប្រជុំពេញអង្គលើកទិ១៤គណៈកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភា

(VOV)_នាថ្ងៃទី២មិនា នៅទីក្រុង Da Lat ( ខេត្ត Lam Dong ) គណៈ​កម្មា​ធិ​ការ
បណ្ដាបញ្ហាសង្គមនៃរដ្ឋសភាវៀតណាម បានបើកកិច្ចប្រជុំពេញអង្គ លើកទី​១៤ 
ដើម្បីត្រៀមរៀបចំខ្លឹមសារ សំរាប់កិច្ចប្រជុំរដ្ឋសភាខាងមុខនេះ។ នៅទីនេះ ​រដ្ឋ
ន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi
Hai Chuyen បានអធិប្បាយពង្រាងរបាយការណ៍របស់រដ្ឋាភិបាលស្ដីអំពី​ការគ្រប់
គ្រងនិងប្រើប្រាស់មូលនិធិធានារ៉ាប់រងសង្គមក្នុងរយៈពេលកន្លងទៅដើម្បីគណៈ
កម្មាធិការត្រួតពិនិត្យ។ តាមនោះ បញ្ហាជាច្រើនត្រូវបានដាក់ចេញ ក្នុងរបាយការណ៍នេះ ដូចជា៖ ការអនុវត្តច្បាប់ធានារ៉ាប់រងសង្គមនៅមានកំហិតជាច្រើន សំណុំ​ឯក
សារ​មួយចំនួនមិនទាន់បំពេញបានតម្រូវការ។ ស្ដីអំពីដំណោះស្រាយនាពេលខាង
មុខនេះ ​រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានចាត់ទុកថា៖​រដ្ឋ
សភាត្រូវ​បង្កើនសកម្មភាពឃ្លាំមើល អនុវត្តច្បាប់ធានារ៉ាប់រងសង្គម នៅ​​មជ្ឈឹម និងតំបន់។ 

ក្នុងកិច្ចប្រជុំ ថ្ងៃទី៣មិនា អង្គសន្និសីទបានស្ដាប់របាយការណ៍ទទួលយក កែ
សម្រួលគំរោងច្បាប់ឪសថ (ធ្វើវិសោធនកម្ម) ស្ដាប់របាយការណ៍បូកសរុបអា
ណត្តិ និងពង្រាងរបាយការណ៍ស្ដីអំពីសកម្មភាពរបស់គណៈកម្មាធិការបណ្ដា
បញ្ហាសង្គម រវាងអាណត្តិរដ្ឋសភាចំនួនពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ