កិច្ចប្រជុំពិសេសអាស៊ាន៖ ប្តេជ្ញា​​ចិត្តស្វែងរកដំណោះស្រាយ​ដោយសន្តិភាព​សម្រាប់​មីយ៉ាន់ម៉ា

(VOVWORLD) - មីយ៉ាន់ម៉ា គឺជាសមាជិកអាស៊ានមួយ ដូច្នេះហើយអាស៊ានចាំបាច់ត្រូវខិតខំប្រឹងប្រែង ហើយមានការទទួលខុសត្រូវធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីធានាសាមគ្គីភាពដ៏ខ្លាំងក្លា។
កិច្ចប្រជុំពិសេសអាស៊ាន៖ ប្តេជ្ញា​​ចិត្តស្វែងរកដំណោះស្រាយ​ដោយសន្តិភាព​សម្រាប់​មីយ៉ាន់ម៉ា - ảnh 1កិច្ចប្រជុំពិសេសអាស៊ាន

នាព្រឹកថ្ងៃទី ២៧ ខែតុលា នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកអាស៊ានបានបើកកិច្ចប្រជុំពិសេស ដើម្បីពិភាក្សាអំពីស្ថានភាពនៅមីយ៉ាន់ម៉ា។ កិច្ចប្រជុំនេះសំដៅពិចារណាលើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ ចំណុចរវាងថ្នាក់ដឹកនាំអាស៊ានដែលបានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ ២០២១ រួមមាន៖ ការអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា ការបង្កើនជំនួយមនុស្សធម៌ ការតែងតាំងបេសកជនពិសេសអាស៊ាន ក៏ដូចជាការជំរុញការសន្ទនារវាងភាគីពាក់ព័ន្ធនានា។ ដោយឈរលើមូលដ្ឋាននោះ អាស៊ានបានឯកភាពគ្នាលើគោលជំហរ ក៏ដូចជាវិធានការជាបន្តចំពោះវិបត្តិមីយ៉ាន់ម៉ា។ អញ្ជើញថ្លែងបើកកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការដោះស្រាយវិបត្តិមីយ៉ាន់ម៉ាតម្រូវឲ្យមានភាពអត់ធ្មត់ និងការខិតខំប្រឹងប្រែងដ៏ច្រើនថែមទៀត ដើម្បីសម្រេចបានដំណោះស្រាយដោយសន្តិភាព។ មីយ៉ាន់ម៉ា គឺជាសមាជិកអាស៊ានមួយ ដូច្នេះហើយអាស៊ានចាំបាច់ត្រូវខិតខំប្រឹងប្រែង ហើយមានការទទួលខុសត្រូវធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីធានាសាមគ្គីភាពដ៏ខ្លាំងក្លា។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃនេះបានបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងរបស់បណ្ដាប្រទេសជាសមាជិកអាស៊ានក្នុងការស្វែងរកដំណោះស្រាយដោយសន្តិសន្តិភាពសម្រាប់វិបត្តិមីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ