|
គណៈប្រតិភូវៀតណាមនៅកិច្ចប្រជុំនេះ (រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី២៧ មករា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានបាន ប្រារព្វ
ឡើងនៅប្រទេសម៉ាឡេស៊ី។នៅទីនេះ បណ្ដាតំណាងបានប្រមូលផ្ដុំពិភាគ្សា អំពី
បញ្ហាមួយចំនួនដូចជារបៀបវារៈស្ដីពីការកសាងសហគមន៍អាស៊ាន ក្នុងនោះ ត្រួតពិនិត្យក្បាលម៉ាស៊ីនរបស់អាស៊ានឡើងវិញនិងត្រួតពិនិត្យលិខិតសុំចូលរួម អាស៊ានរបស់ទីម័រខាងកើត។ក៏នៅកិច្ចប្រជុំនេះដែរ លេខាធិការដ្ឋានអាស៊ាន បានរាយការណ៍អំពីកិច្ចប្រជុំទាក់ទិនដល់ប្រទេសចំនួន៣រួមមាន ស៊ែប៊ី អ៊ីរង់
និងម៉ារ៉ុក ដែលចង់ចូលរួមសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបតិ្តការ (TAC)ជាមួយ
អាស៊ាន ព្រមទាំងពិភាគ្សាអំពីទស្សនវិស័យរបស់អាស៊ានក្រោយឆ្នាំ ២០១៥ តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន និងត្រួតពិនិត្យយន្តការមួយចំនួននៃ
សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា (EAS) ឡើងវិញផងដែរ។ក្រោយពីនោះ នាថ្ងៃទី
២៨ មករា បណ្ដាតំណាងនឹងអនុម័តលើសកម្មភាពតាមគំរោង និងសេចក្ដី
សំរេច បញ្ហាមួយចំនួនដែលនឹងត្រូវបានពិភាគ្សានៅសន្និសីទថ្នាក់រដ្ឋមន្រ្តី
ការបរទេស អាស៊ាន៕