កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចអាស៊ាន - SEOM
(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានចង្អៀត និងសន្និសីទពាក់ព័ន្ធនានាលើកទី ២៦ បានប្រព្រឹត្តទៅនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០២០ ។
អង្គប្រជុំថតរូបទុនអនុស្សាវរីយ៍ |
នាព្រឹកថ្ងៃទី ៨ ខែមីនា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចអាស៊ាន - SEOM ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានចង្អៀតលើកទី ២៦ នេះ ត្រូវបានបើកក្រោមអធិបតីភាពរបស់ប្រទេសម្ចាស់ផ្ទះវៀត ណាម។ កិច្ចប្រជុំត្រៀមរៀបចំនេះមានការចូលរួមរបស់តំណាង SEOM របស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន និងសហគមន៍ទីប្រឹក្សាអាជីវកម្មអាស៊ាន (BAC) ដោយមានមាតិការដ៏ សំខាន់ៗជាច្រើន ដែលរំពឹងថានឹងត្រូវបានត្រួតពិនិត្យ អនុម័តនិងបន្តអនុវត្តក្នុងឆ្នាំអាស៊ាន ២០២០ ផងដែរ។
ចំណុចលេចធ្លោនៃកិច្ចប្រជុំ SEOM គឺអាទិភាពចំនួន ១៣ ដែលប្រទេសវៀតណាមលើកឡើងក្នុងឆ្នាំដែលវៀតណាមធ្វើជាប្រធានអាស៊ាន ២០២០ នឹងត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ AEM ចង្អៀតលើកទី២៦ មុនពេលឯកភាពគ្នាលើភារកិច្ចសំខាន់ៗដែលត្រូវអនុវត្តក្នុងឆ្នាំនេះផងដែរ។ អាទិភាពទាំងនេះផ្អែកលើការតំរង់ទិសសំខាន់ចំនួន ៣ រួមមានការជម្រុញតភ្ជាប់ សេដ្ឋកិច្ចតំបន់ក្នុងប្លុកអាស៊ាន បង្កើនទំនាក់ទំនងភាពជាដៃគូ ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់សមត្ថភាពបន្សាំនិងធ្វើសកម្មភាព របស់អាស៊ានប្រកបដោយប្រសិទ្ធភាព៕