កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ (SOM) នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្នាក់អនុរដ្ឋមន្រ្តីការបរទេស បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធាន SOM អាស៊ាន វៀតណាម លោក   Nguyen Quoc Dung បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ảnh 1អនុរដ្ឋមន្ត្រីការបរទេស និងជាប្រធាន SOM អាស៊ានវៀត ណាមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ (រូបថតៈ VOV)

ក្នុងកិច្ចប្រជុំ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានធ្វើបច្ចុប្បន្នភាពនូវស្ថានភាព នៃការអនុវត្តរាល់សកម្មភាព បន្ទាប់ពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងអាស៊ានបូក ៣ (ជាមួយចិន ជប៉ុននិងកូរ៉េខាងត្បូង) ស្តីពីការឆ្លើយតបទៅនឹងការរីករាលដាលនៃ COVID-19 (ដែលបានប្រារព្ធនាថ្ងៃទី ១៤ មេសា ២០២០) ព្រមទាំងក្រើនរំលឹកដល់បណ្តាអាស៊ាន និងលេខាធិការ ដ្ឋានអាស៊ាន អំពីវឌ្ឍនភាពនៃការអនុវត្តលទ្ធផលអាទិភាពក្នុងអាស៊ាន ២០២០ ក្នុងនោះមានទាំងលទ្ធផលដែលចាំបាច់ត្រូវបញ្ចប់យ៉ាងឆាប់ៗ ពោលគឺ មុនពេលបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៣ (នាខែសីហា ២០២០) និងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ (នាខែវិច្ឆិកា ២០២០) ផងដែរ។

ធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានរបស់វៀតណាមចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ដោយស្មារតីនៃ “ភាពស្អិតរមួតនិងការឆ្លើយ តប” ជាពិសេសក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាត។ អង្គប្រជុំក៏បានបញ្ជាក់ពីការគាំទ្រ ចំពោះការជំរុញការអនុវត្តលទ្ធផលសំខាន់ៗ ទទួលបានពីកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ានបូក ៣ ស្តីពីការឆ្លើយតបជំងឺរាតត្បាត COVID-19 ដែលជាសំណើរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ