កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM)

(VOVWORLD) -នាថ្ងៃទី២២ឧសភា នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន មន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន បានពិភាក្សាលើវិធានការអនុវត្តលទ្ធផលសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣០ (បានប្រព្រឹត្តទៅនា ខែមេសាឆ្នាំ២០១៧)និងត្រៀមរៀបចំសម្រាប់បណ្តាសន្និសីទថ្នាក់រដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅនាខែ សីហាឆ្នាំ២០១៧នៅប្រទេសហ្វីលីពីន។
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) - ảnh 1 អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន  SOM ASEAN វៀតណាមដឹកនាំគណៈប្រតិភូវៀតណាមចូលរួមបណ្តាសន្និសីទ

ចូលរួមក្នុងសន្នសីទនេះ តំណាងចូលរួមបានពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត និងពិភាក្សាលើវិធានការពិគ្រោះយោបល់អាស៊ាន-ចិន ស្តីពីសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើតនិងក្រមប្រតិបត្តិតំបន់សម្រាប់ភាគីនៅសមុទ្រខាងកើត(COC)។ប្រទេស ទាំងអស់បានឯកភាពជាឯកច្ឆ័ននូវរបៀបវារៈ សកម្មភាពនិងសន្និសីទពាក់ព័ន្ធនានាដែលបានប្រព្រឹត្តទៅ នាខែសីហាឆ្នាំ២០១៧។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន  SOM ASEAN វៀតណាមដឹកនាំគណៈប្រតិភូវៀតណាមចូលរួមបណ្តាសន្និសីទនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ