កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីសហគមន៍វប្បធម៌និងសង្គមលើកទី ២៨ បានគូសបញ្ជាក់អំពីអាទិភាពចំនួន ៥ សម្រាប់ឆ្នាំប្រធានអាសាន ២០២០

(VOVWORLD) -នាព្រឹកថ្ងៃទី ២២ ខែមិថុនា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីសហគមន៍វប្បធម៌និងសង្គមលើកទី ២៨ ត្រូវបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញក្រោមអធិបតីភាពរបស់គណៈប្រតិភូវៀតណាម។
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីសហគមន៍វប្បធម៌និងសង្គមលើកទី ២៨ បានគូសបញ្ជាក់អំពីអាទិភាពចំនួន ៥ សម្រាប់ឆ្នាំប្រធានអាសាន ២០២០ - ảnh 1កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីសហគមន៍វប្បធម៌និងសង្គមលើកទី ២៨ ត្រូវបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ (រូបថត៖ baoquocte) 

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Manh Cuong ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ចវៀត ណាម និងជាប្រធានគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកវប្បធម៌និងសង្គម     អាស៊ាន (SOCA) នៃប្រទេសវៀតណាម បានឲ្យដឹងថាក្នុងឆ្នាំប្រធានអាស៊ាន២០២០របស់វៀតណាម ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចមានកិត្តិយស ដើរតួនាទីជាប្រធានសហគមន៍វប្បធម៌និងសង្គមអាស៊ានក្រោមប្រធានបទ“ ការផ្សារភ្ជាប់និងបន្សាំខ្លួនដោយភាពម្ចាស់ការ” ។ វៀតណាមបានដាក់ចេញអាទិភាពចំនួន ៥ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានក្នុងឆ្នាំនេះ។ ទីមួយគឺសាមគ្គីភាពឯកភាព ស្អិតរមួត ជួយគាំទ្រគ្នាទៅវិញទៅមក និងសម្របសម្រួលគ្នាឲ្យមានគោលជំហររួម ដើម្បីមានប្រតិបត្តិយ៉ាងត្រឹមត្រូវនិងទាន់ពេលវេលា។ ទីពីរគឺជាការតភ្ជាប់តំបន់ បន្សាំខ្លួននិងទាញយកផលប្រយោជន៍ពីឱកាសនានា។ ទីបី គឺលើកកម្ពស់អត្តសញ្ញាណនិងការយល់ដឹងរបស់អាស៊ាន។ ទីបួនគឺជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ រីឯទី ៥ គឺលើកកំពស់សមត្ថភាពនិងជ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពផងដែ។ លោក Nguyen Manh Cuong បានសង្កត់ធ្ងន់ថា៖

«សសរស្តម្ភនៃវប្បធម៌ - សង្គមនឹងជំរុញការពិគ្រោះយោបល់ដោយឆ្ពោះទៅរកបញ្ហាសំខាន់ៗ រួមមានពលកម្មនិងការអភិវឌ្ឍធនធានមនុស្ស សុខុមាលភាពសង្គម សុខាភិបាល ការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយវប្បធម៌អាស៊ាន យុវជន      បរិស្ថាន និងបំរែបំរួលអាកាសធាតុជាដើម។ ជាជាក់ស្តែងប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន នឹងវាយតម្លៃនៅពាក់កណ្តាលអាណត្តិអំពីផែនការមេរបស់សហគមន៍វប្បធម៌ - សង្គម។ នេះគឺជាសកម្មភាពដ៏សំខាន់ដើម្បីវាយតម្លៃចំពោះលទ្ធផលដែលសម្រេចបាន ក៏ដូចជាកំណត់បញ្ហាប្រឈមនានា ហេតុដូច្នេះទើប   ផ្តល់អនុសាសន៍ជូនទៅស្ថាប័នជំនាញទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ព្រមទាំងធ្វើប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាពនិងសំរេចបាននូវគោលដៅរបស់សហគមន៍វប្បធម៌-សង្គមអាស៊ាន ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០២៥ ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ