កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ឥណ្ឌាលើកទី២០បានបើកនៅទីក្រុងហាណូយ
(VOVWORLD) -នាព្រឹកថ្ងៃទី៦ខែមេសានៅទីក្រុងហាណូយ (វៀតណាម) បានប្រព្រឹត្តទៅសន្និសីទ មន្ត្រីជាន់ខ្ពស់អាស៊ាន-ឥណ្ឌាលើក ទី២០។
សន្និសីទនេះបានផ្តោតសំខាន់លើការ ពិនិត្យឡើងវិញនិងទិសដៅសម្រាប់ទំនាក់ទំនងអាស៊ាន-ឥណ្ឌា ផ្លាស់ប្តូរអំពីបញ្ហា តំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសអនុ វត្តន៍លទ្ធផលទទួលបានពីសន្និសីទជាន់ខ្ពស់អាស៊ាន-ឥណ្ឌា។ អនុរដ្ឋមន្ត្រីក្រសួង ការបរទេសវៀតណាម លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា៖
“សន្និសីទលើកនេះបានបន្តកំណត់ទិសដៅសម្រាប់ទំនាក់ទំនងអនាគត អាស៊ាន-ឥណ្ឌា ក៏ដូចជារាល់ខ្លឹមសាររបស់សន្និសីទកំពូលនានា។ យើងខ្ញុំមាន បំណងស្វែងរកនូវវិធានការជាក់ស្តែង ដើម្បីភាគីនានាអាចបង្កើនកិច្ចសហប្រតិបត្តិ ការលើវិស័យនេះ។ យើងខ្ញុំក៏ចង់ស្វែងរកនូវកិច្ចសហប្រតិបត្តិការថ្មី ដែលជួយនាំមក នូវការអភិវឌ្ឍវិបុលភាពសម្រាប់ប្រជាជននៃភាគីទាំងពីរនិងក្នុងតំបន់និយាយរួម”។
ប្រធាន SOM ASEAN-ឥណ្ឌា លោកស្រី Preeti Saran បានចាត់ទុកថា សន្និ សីទជាន់ខ្ពស់អាស៊ាន-ឥណ្ឌានាពេលកន្លងទៅ ជាឱកាសដើម្បីអាស៊ានជម្រុញកិច្ច សហប្រតិបត្តិការថែមទៀតជាមួយដៃគូសន្ទនា។ លោកស្រីរូបនេះបានសង្កត់ធ្ងន់ថា ឥណ្ឌានឹងបន្តគាំទ្រទស្សនៈវិស័យរបស់អាស៊ានហើយសង្ឃឹមថា អាស៊ាននឹងទទួល បាននូវលទ្ធផលជាក់ស្តែងក្នុងការអនុវត្តផែនការដែលបានដាក់ចេញ ក៏ដូចជាដោះ ស្រាយរាល់ការសាកល្បងដែលភាគីកំពុងប្រឈមមុខផងដែរ៕