កិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ានពិភាក្សាស្ដីពីបង្កលក្ខណៈងាយស្រួល សម្រាប់ពាណិជ្ជកម្ម

(VOVWORLD) -នាថ្ងៃទី ៨ ខែមករា ក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា កិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែមករា នឹងផ្ដោតលើការពិភាក្សាអំពីការបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មតាមរយៈរាល់វិធានការដូចជា ប្រព័ន្ធគយអេឡិចត្រឡិចសម្រាប់ប្រទេសជាសមាជិកទាំង ១០ ក៏ដូចជាអនុញ្ញាតឱ្យបញ្ចាក់ប្រភពដើមនៃផលិតផលដោយខ្លួនឯង ដើម្បីបន្ថយការចំណាយ និងពេលវេលានាំចេញ។

នាបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មថៃកំពុងបង្ហើយការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំនេះ យ៉ាងមមាញឹក នៅទីក្រុងបាងកក ដែលជាសកម្មភាពបើកឆាកសម្រាប់ឆ្នាំជាប្រធានអាស៊ាន ២០១៩ របស់ថៃ។

តាមលោកស្រី Auramon Saptaweetam ប្រធាននាយកដ្ឋានចរចាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថាកិច្ចប្រជុំនេះក៏នឹងផ្ដោតលើការពិភាក្សាអំពីអត្ថន័យនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ក៏ដូចជាត្រៀមរៀបចំសម្រាប់កិច្ចប្រជុំភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ (RCEP) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ