កិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិបណ្ដាប្រទេសអាស៊ានលើកទី១៦ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ

(VOVWORLD) - នាថ្ងៃទី៧ ខែមីនា កិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិបណ្ដាប្រទេស អាស៊ានលើកទី១៦ (ACDFM-16) បានប្រព្រឹត្តទៅនៅទីក្រុង Pattaya ប្រទេសថៃ ក្រោមប្រធានបទ “សន្តិសុខប្រកបដោយចីរភាព”។ គណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងទ័ពប្រជាជនវៀត ណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀត ណាម បានចូលរួមកិច្ចប្រជុំ។
កិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិបណ្ដាប្រទេសអាស៊ានលើកទី១៦ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ - ảnh 1 ឧត្តមសេនីយ៍ឯក Phan Van Giang (នៅកណ្ដាល) និងប្រធានគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រតេសអាស៊ានដទៃ ថតរូបអនុស្សាវរីយ៍នៅកិច្ចប្រជុំ (រូបថត៖ TTXVN)

ថ្លែងនៅទីនេះ ឧត្តមសេនីយ៍ឯក Phan Van Giang បានចាត់ទុកថាប្រធាន បទនៃកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងនូវគោលបំណងចង់បង្កើននិងជំរុញកិច្ចសហ ប្រតិបត្តិការអោយកាន់តែខ្លាំងក្លាថែមទៀតរវាងកងទ័ពនៃប្រទេសអាស៊ានទាំង អស់ព្រមទាំងបង្ហាញនូវការសន្យារបស់ប្រទេសសមាជិកក្នុងការទប់ទល់នឹងបញ្ហាសន្តិសុខនាបច្ចុប្បន្នក្នុងតំបន់ ដើម្បីរួមគ្នាឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរមួយ ដែលក្នុងនោះប្រជាជនជាមជ្ឈមណ្ឌល។ ឧត្តមសេនីយ៍ឯក Phan Van Giang បានគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះពង្រាងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ACDFM លើកនេះ ដែលក្នុងនោះសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសមុទ្រខាង កើត និងការសន្យារបស់ប្រទេសនានាក្នុងការរក្សាសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅតំបន់សមុទ្រនេះ អោយបានសមស្របទៅនឹងច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូច ជាការសន្យាមិនប្រើប្រាស់អំពើហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ជៀស វាងការបង្កភាពតានតឹងនិងធ្វើអោយស្ថានភាពស្មុគស្មាញថែមទៀត ផងដែរ។ ទន្ទឹមនឹងនោះ ឧត្តមសេនីយ៍ឯក Phan Van Giang បានស្នើអោយកងកម្លាំង អនុវត្តច្បាប់នៅសមុទ្រនិងកងទ័ពជើងទឹកនៃភាគីទាក់ទិនទាំងអស់ ចាំបាច់ត្រូវ បង្កើនកិច្ចសហប្រតិបតិ្តការ ផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ដើម្បីដោះស្រាយ រឿងហេតុនៅសមុទ្រប្រកបដោយប្រសិទ្ធភាពដោយឈរលើស្មារតីមនុស្សធម៌ រួមចំណែករក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

        ឧត្តមសេនីយ៍ឯក Phan Van Giang ក៏បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ ជាមួយគោលជំហរចូលរួមយ៉ាងសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវ កងទ័ពប្រជាជនវៀតណាមបានបញ្ជូនកងកម្លាំងទៅចូលរួមក្នុងសកម្មភាពរួមទាំងងអស់នៅក្នុងក្របខ័ណ្ឌសហប្រតិបតិ្តការអាស៊ាន ហើយនាពេលខាងមុខ វៀត ណាមនឹងបន្តបញ្ជូនកងកម្លាំងនិងមធ្យោបាយទៅចូលរួមក្នុងការធ្វើសមយុទ្ធ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ