កិច្ចប្រជុំរដ្ឋមន្ត្រី G20 មិននាំចេញសេចក្តីថ្លែងការណ៍រួមឡើយ

(VOVWORLD) - យថាទស្សន៍សេដ្ឋកិច្ចពិភពលោកមានភាពប្រសើរឡើងបន្តិចបើធៀបនឹងពេលវេលានៃកិច្ចប្រជុំមុនក្នុងខែតុលា ឆ្នាំ ២០២២។
កិច្ចប្រជុំរដ្ឋមន្ត្រី G20 មិននាំចេញសេចក្តីថ្លែងការណ៍រួមឡើយ - ảnh 1កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងសេដ្ឋកិច្ចឈានមុខគេលើពិភពលោក (G20) បានបិទបញ្ចប់នៅទីក្រុង Bengaluru រដ្ឋ Karnataka ឥណ្ឌា (រូបថត៖ vna)

នាថ្ងៃទី ២៥ កុម្ភៈកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងសេដ្ឋកិច្ចឈានមុខគេលើពិភពលោក (G20) បានបិទបញ្ចប់នៅទីក្រុង Bengaluru រដ្ឋ Karnataka ឥណ្ឌា ជាមួយនឹងការប្រកាសសេចក្តីបូកសរុបកិច្ចប្រជុំជំនួសឱ្យសេចក្តីថ្លែងការណ៍រួម។

ភាគីនានាចូលរួមកិច្ចប្រជុំមិនអាចឯកភាពគ្នាលើខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមបានទេ ដោយសារការខ្វែងគំនិតគ្នាលើពាក្យពេជន៍ដែលប្រើក្នុងសេចក្តីថ្លែងការណ៍។ ដូច្នេះហើយ ប្រទេសប្រធាន G20 គឹឥណ្ឌាបានប្រកាសសេចក្ដីបូកសរុបកិច្ចប្រជុំ ដែលតាក់តែងដោយប្រទេសប្រធានស្តីពីខ្លឹមសារកិច្ចប្រជុំ។ សេចក្តីបូកសរុបបានសង្កត់ធ្ងន់លើតម្រូវការមានគោលនយោបាយរូបិយវត្ថុ សារពើពន្ធ និងរចនាសម្ព័ន្ធរឹងមាំ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ និងរក្សាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅលើពិភពលោក។ លើសពីនេះទៅទៀត អង្គប្រជុំក៏បានឯកភាពដោះស្រាយបញ្ហាបំណុលសាធារណៈឱ្យបានឆាប់រហ័សនៅបណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យម និងទាប ព្រមទាំងបានអះអាងថា ម្ចាស់បំណុលសាធារណៈ និងឯកជនចាំបាច់ត្រូវពង្រឹងការសម្របសម្រួលពហុភាគី។

សេចក្តីបូកសរុបក៏បានវាយតម្លៃផងដែរថា យថាទស្សន៍សេដ្ឋកិច្ចពិភពលោកមានភាពប្រសើរឡើងបន្តិចបើធៀបនឹងពេលវេលានៃកិច្ចប្រជុំមុនក្នុងខែតុលា ឆ្នាំ ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ កំណើនពិភពលោកនៅតែមានកម្រិតទាប ហានិភ័យធ្លាក់ចុះនៅតែមាន រួមទាំងការកើនឡើងអតិផរណា ជំងឺរាតត្បាតកូវីដ ១៩ មិនទាន់បញ្ចប់ និងលក្ខខ័ណ្ឌហិរញ្ញវត្ថុកាន់តែតឹងតែង។ ហានិភ័យទាំងនេះអាចនាំឱ្យមានការថយចុះបន្ថែមទៀតនៃបំណុលសាធារណៈនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនជាច្រើន និងប្រទេសកំពុងអភិវឌ្ឍន៍។

អង្គប្រជុំក៏បានសន្យាថានឹងបន្តលើកកម្ពស់ការសម្របសម្រួលគោលនយោបាយម៉ាក្រូ និងគាំទ្រការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ