កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ពិភាក្សាអំពីជម្លោះរុស្ស៊ី-អ៊ុយក្រែន
(VOVWORLD) - ជម្លោះរុស្ស៊ី អ៊ុយក្រែនគឺជាប្រធានបទសំខាន់ ដែលបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស G-20 ។
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសឥណ្ឌា លោក Vinay Kwatra ។ រូបថត៖ ANI |
នាថ្ងៃទី ១ ខែមីនា នៅឥណ្ឌា អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយសម័យបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីជួរមុខនៅលើពិភពលោក (G-20) អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសឥណ្ឌា លោក Vinay Kwatra បានឲ្យដឹងថា៖ ជម្លោះរុស្ស៊ី អ៊ុយក្រែនគឺជាប្រធានបទសំខាន់ ដែលបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស G-20 ។ ទោះជាយ៉ាងណាក៏ដោយ លោកបានបើកចំហលទ្ធភាពដែលអង្គប្រជុំនឹងចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហានេះ ដោយការខ្វែងគំនិតគ្នាកាន់តែធំធេងរវាងប្រទេសលោកខាងលិច និងរុស្ស៊ី ពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ លោក Vinay Kwatra បានសង្កត់ធ្ងន់ថា បណ្ដារដ្ឋមន្ត្រីការបរទេសនឹងពិចារណា និងវាយតម្លៃយ៉ាងស៊ីជម្រៅលើបញ្ហាដូចជា បញ្ហាសន្តិសុខស្បៀងអាហារ ថាមពល និងបញ្ហាជី ក៏ដូចជាផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែនលើវិស័យទាំងនេះផងដែរ។
សូមបញ្ជាក់ដែរថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G-20 នៅឆ្នាំនេះគឺជាកិច្ចប្រជុំដ៏ធំបំផុតរបស់រដ្ឋមន្ត្រីការបរទេសតាំងពីមុនមក ដោយមានការចូលរួមរបស់គណៈប្រតិភូចំនួន ៤០ ក្រុម ក្នុងនោះមានគណៈប្រតិភូចំនួន ១៣ មកពីបណ្ដាអង្គការអន្តរជាតិផងដែរ៕