កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 ពិភាក្សាអំពីបញ្ហាក្តៅគគុកជាសកល
(VOVWORLD) - កាលពីថ្ងៃទី៣ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មឈាន មុខគេ (G7) បានចាប់ផ្តើមកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុង Münster ភាគខាងលិច ប្រទេសអាល្លឺម៉ង់។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅទីក្រុង Munster ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២។ (រូបថត៖ AFP/VNA) |
កិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាទាក់ទងនឹងកិច្ចសហប្រតិបត្តិការ សម្របសម្រួលជំនួយមនុស្សធម៌ ហិរញ្ញវត្ថុ និងយោធាដល់ប្រទេសអ៊ុយក្រែននៅមុន រដូវរងារខាងមុខនេះ។ បញ្ហានានាដូចជាវិបត្តិថាមពល អតិផរណាសកល និងការប្រែ ប្រួលអាកាសធាតុក៏ជាប្រធានបទស្នូលនៅក្នុងរបៀបវារៈផងដែរ។ នៅក្នុងបរិបទដែល ការកើនឡើងនៃអតិផរណាបានប៉ះពាល់ដល់សេដ្ឋកិច្ចសកល ហើយមានហានិភ័យ នាំទៅវិបត្តិសេដ្ឋកិច្ចមួយ G7 ក៏បានពិភាក្សាអំពីវិធានការដើម្បីប្រឆាំងនឹងអតិផរណា ការកើនឡើងតម្លៃថាមពល និងការដួលរលំនៃខ្សែសង្វាក់ផ្គត់ផ្គង់។ កិច្ចប្រជុំលើកនេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ពីព្រោះជម្លោះរុស្ស៊ី-អ៊ុយក្រែនមិនត្រឹមតែបង្កឡើង វិបត្តិយ៉ាងធ្ងន់ធ្ងរដល់អឺរ៉ុបទាំងមូលប៉ុណ្ណោះទេ ថែមទាំងជាវិបត្តិលើទ្រង់ទ្រាយពិភព លោកទាំងមូលផងដែរ៕