កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស - សេដ្ឋកិច្ច APEC លើកទី ៣២ (AMM 32)

(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស - សេដ្ឋកិច្ចនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣២ (AMM 32) បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ៨ ខែវិច្ឆិកា ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី Nanaia Mahuta និងរដ្ឋមន្ត្រីពាណិជ្ជកម្ម និងកំណើននាំចេញនូវែលសេឡង់ លោក Damien O'Connor។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ជាមួយនឹងសម័យធ្វើការចំនួន ២។

 

 

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស - សេដ្ឋកិច្ច APEC លើកទី ៣២ (AMM 32) - ảnh 1កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស - សេដ្ឋកិច្ចនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣២ (AMM 32)  (រូបថត៖ congthuong.vn)

នៅក្នុងសម័យធ្វើការលើកទី ១ នាថ្ងៃទី ៨ ខែវិច្ឆិកានោះ អង្គប្រជុំបានធ្វើការពិភាក្សាអំពីវិធីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈសកម្មភាព និងគំនិតផ្តួចផ្តើមពាណិជ្ជកម្មនានា។ អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានសង្កត់ធ្ងន់ទៅលើអាទិភាពចំនួនបីរបស់វៀតណាមក្នុងដំណើរការស្ថាបនានិងស្តារសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគក្នុងប្រទេសឡើងវិញ ក៏ដូចជារួមចំណែកដល់ការស្តារឡើងវិញរួមរបស់តំបន់ APEC ផងដែរ។ វៀតណាមបន្តគាំទ្រយ៉ាងខ្លាំងក្លានូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហ មានតុល្យភាព មិនប្រកាន់គ្នា ដោយឈរលើគោលការណ៍ និងច្បាប់ទម្លាប់។ វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយសមាជិកនានានៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីជំរុញការអនុវត្ត និងសម្រេចឲ្យបានលទ្ធផលជាក់ស្តែងនិងប្រកបដោយអត្ថន័យនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មពិភពលោក WTO លើកទី១២ (MC12) នាពេលខាងមុខ។ លោកបានឲ្យដឹងថា៖ “វៀតណាមគាំទ្រសមាជិកនានា ដែលបាននាំចេញគំនិតផ្ដួចផ្ដើម និងសំណើរ សំដៅឆ្លើយតបនឹងជំងឺរាតត្បាត ព្រមទាំងជំរុញខ្លាំងដំណើរការផ្លាស់ប្ដូរ និងការចរចាស្ដីពីជំនួយឧបត្ថម្ភជលផល កសិកម្ម និងកំណែទម្រង់ WTO ដើម្បីឆ្ពោះទៅរកលទ្ធផលជាក់លាក់ និងវិជ្ជមានបំផុតនៃកិច្ចប្រជុំ (MC12)។ នៅឆ្នាំ ២០២១ APEC បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកធានាស្ថិរភាព និងការអភិវឌ្ឍ នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយាយរួម និងWTO និយាយដោយឡែក តាមរយៈសកម្មភាពជាក់ស្ដែងជាច្រើន ដូចជា៖ កសាងសមត្ថភាព និងជួយសម្រួលបច្ចេកទេស ដល់បណ្ដាសមាជិក ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀង សម្រួលពាណិជ្ជកម្ម WTO ។ លើកកម្ពស់ការយល់ដឹងអំពីការចរចាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុង WTO ចែករំលែកព័ត៌មាន និងពិភាក្សាអំពីបញ្ហាប្រឈមអំពីការគាំពាំរសិទ្ធិកម្មសិទ្ធិបញ្ញាក្នុងពាណិជ្ជកម្មឌីជីថល”។

នៅក្នុងសម័យធ្វើការលើកទី ២ នាថ្ងៃទី ៩ ខែវិច្ឆិកានោះបណ្ដារដ្ឋមន្ត្រីបានធ្វើការពិភាក្សាគ្នាអំពីការជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញ តាមរយៈឧបករណ៍សហប្រតិបត្តិការសេដ្ឋកិច្ច - បច្ចេកទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ