កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-រុស្ស៊ី-ឥណ្ឌាចេញសេចក្តីថ្លែងការណ៍រួម
|
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-រុស្ស៊ី-ឥណ្ឌាចេញសេចក្តីថ្លែងការណ៍រួម (កាសែតប្រជាជនចិន) |
Vovworld-កិច្ចប្រជុំលើកទី១៣រដ្ឋមន្ត្រីការបរទេសចិនរុស្ស៊ីនិងឥណ្ឌាបាន
ប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងនាថ្ងៃទី២កុម្ភៈ។ បញ្ចប់កិច្ចប្រជុំត្រីភាគីបានចេញ
សេចក្តីថ្លែងការណ៍រួមមាន៣០ខ។ សេចក្តីថ្លែងការណ៍បានលើកច្បាស់ថា ជា
បណ្ដាប្រទេសមានឥទ្ធិពលសំខាន់ក្នុងដំបន់និងអន្តរជាតិនិងជាទីផ្សារទើបនឹង
លេចចេញចិនរុស្ស៊ីឥណ្ឌាត្រូវគោរពតាមស្មារតីបើកទ្វាសាមគ្គីភាពយល់ដឹងនិង
ជឿជាក់គ្នាទៅវិញទៅមកបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្ដែងដើម្បីការពារ
សន្តិភាពស្ថិរភាពដំបន់និងអន្តរជាតិ ជំរុញភាពសម្បូររុងរឿងនិងកំណើនសេដ្ឋកិច្ច
សកល។ សេចក្តីថ្លែងការណ៍បានអះអាងឡើងវិញថា ប្រទេសទាំងបីចិនរុស្ស៊ី
ឥណ្ឌាប្តេជ្ញាគាំទ្រអង្គការសហប្រជាជាតិជាអង្គការពហុភាគីនិយមបំផុត ជួយ
ឧបត្ថម្ភសហគមន៍អន្តរជាតិការពារសន្តិភាពនិងសន្តិសុខអន្តរជាតិជំរុញការ
អភិវឌ្ឍន៍រួមជំរុញនិងការពារសិទ្ធិមនុស្ស៕