កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - EU សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន
(VOVWORLD) - នេះគឺជាសកម្មភាពបន្តបន្ទាប់ស្ថិតក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៤ (AMM ៥៤) តាមប្រព័ន្ធវីដេអូ (រូបថត៖ Pham Kien/TTXVN) |
នារសៀលថ្ងៃទី ៦ ខែសីហា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរ៉ុប (EU) តាមប្រព័ន្ធវីដេអូ។ នេះគឺជាសកម្មភាពបន្តបន្ទាប់ស្ថិតក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។
នៅឯកិច្ចប្រជុំ បណ្តាប្រទេសបានស្វាគមន៍ការដែលអាស៊ាននិង EU បានលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ និងបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃការចែករំលែកគុណតម្លៃ គោលការណ៍និងផលប្រយោជន៍រួម។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី ជំរុញសណ្តាប់ ធ្នាប់អន្តរជាតិដែលផ្នែកលើច្បាប់ រួមចំណែកយ៉ាងសកម្មដល់សន្តិភាពនិងភាពសុខដុម សន្តិ ភាព ស្ថិរភាពនិងវិបុលភាព។ អាស៊ានបានយល់ព្រមតាមសំណើរបស់ EU ដោយរៀបចំកិច្ចប្រជុំកំពូល រំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងទ្វេភាគី នៅបែលហ្ស៊ិកនាឆ្នាំ ២០២២។
ដោយសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ាននិង EU សុទ្ធតែចែករំលែកផលប្រយោជន៍និងការទទួលខុសត្រូវក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត។ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងជាថ្មីម្តងទៀតនូវការកំណត់គោលជំហរ គោល ការណ៍របស់អាស៊ាននិងវៀតណាមអំពីសមុទ្រខាងកើត។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើសារៈ សំខាន់នៃការបង្កើតការជឿទុកចិត្តគ្នាទៅវិញទៅមក ការចៀសវាងពីសកម្មភាពដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ ការបង្កើនជម្លោះឬធ្វើឱ្យប៉ះពាល់ដល់បរិស្ថានសមុទ្រ និងដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕