កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូពិភាក្សាលើបញ្ហាអ៊ុយក្រែន និងការបង្កើនការចំណាយការពារជាតិ
(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៥ ខែកុម្ភៈ នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានចាត់ទុកថា ប្រទេសលោកខាងលិចត្រូវការជំរុញការផ្គត់ផ្គង់យុទ្ធភ័ណ្ឌដល់អ៊ុយក្រែន។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ (រូបថត៖ NATO) |
លោកក៏ បាននិយាយថា ការដែលស៊ុយអែត និងហ្វាំងឡង់ ចូលរួមសម្ព័ន្ធភាពយោធាក្នុងពេល ឆាប់ៗនេះក៏ជារឿងសំខាន់ដែរ ប៉ុន្តែ ការទទួលយកប្រទេសទាំងពីរនេះក្នុងពេលតែ មួយគឺមិនចាំបាច់នោះទេ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃទី ១៥ ខែកុម្ភៈ បាន ប្រកាសថា អ៊ុយក្រែនត្រូវការជំនួយយោធាជាបន្ទាន់ ហើយបានបញ្ជាក់សារជាថ្មីថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូនឹងគាំទ្រអ៊ុយក្រែនក្នុងរយៈពេលយូរអង្វែង។ យោងតាមលោករដ្ឋមន្ត្រី Austin បណ្តាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តបានផ្តល់ ជំនួយយោធាប្រហែល ៥០ ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែនចាប់តាំងពីជម្លោះ បានផ្ទុះឡើងនៅក្នុងប្រទេសអឺរ៉ុបខាងកើតនេះកាលពីចុងខែកុម្ភៈឆ្នាំមុន។
ក៏នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូនេះដែរ អ៊ុយក្រែនបាន ចលនាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យបង្កើនការជួយឧបត្ថម្ភផ្នែកយោធាឲ្យកាន់តែខ្លាំងថែមទៀត។ បច្ចុប្បន្ននេះ តម្រូវការអាវុធ និងគ្រាប់រំសេវរបស់អ៊ុយក្រែនបានលើសពី សមត្ថភាពផ្គត់ផ្គង់របស់ប្រទេសសមាជិកណាតូទៅហើយ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានអំពាវនាវឲ្យណាតូគួរតែ ផ្ដល់យ៉ាងហោចណាស់ ២% នៃ GDP ដល់ការចំណាយការពារជាតិ៕