កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន៖ វៀតណាមគាំទ្រគំនិតផ្តួចផ្តើមនិងអាទិភាពអំពីកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី
(VOVWORLD) - ថ្លែងមតិនៅកិច្ចប្រជុំ វៀតណាមបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមនិង អាទិភាពអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីក្នុងឆ្នាំប្រធានអាស៊ាន ២០២៣ ហើយអះអាងថា វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រទេស អាស៊ានផ្សេងទៀតដើម្បីអនុវត្តន៍គោលដៅរួមនៃសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ២៩ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២២ ខែមីនា នៅទីក្រុង Magelang ប្រទេស ឥណ្ឌូនេស៊ី។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិង ពាណិជ្ជកម្ម លោក Tran Quoc Khanh។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីនៃប្រទេសអាស៊ាននានា បានអនុម័តលើគំនិតផ្តួចផ្តើម និងអាទិភាពចំនួន ៧ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច របស់ឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២៣ ដោយផ្តោតលើទិសដៅ សំខាន់ៗចំនួន៣៖ ការកសាងឡើងវិញនូវកំណើនក្នុងតំបន់តាមរយៈការតភ្ជាប់ទីផ្សារ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង; ពន្លឿនការផ្លាស់ប្តូរនិងការចូលរួមសេដ្ឋកិច្ច ឌីជីថលប្រកបដោយបរិយាប័ន្ន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ កិច្ចប្រជុំក៏បានឯកភាពលើអាទិភាពសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៣ ដោយផ្តោតទៅលើ វិស័យដូចជា៖ ពាណិជ្ជកម្មទំនិញ សេវាកម្ម ការវិនិយោគ ការការពារអ្នកប្រើប្រាស់ ជាដើម។
ថ្លែងមតិនៅកិច្ចប្រជុំ វៀតណាមបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមនិង អាទិភាពអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីក្នុងឆ្នាំប្រធានអាស៊ាន ២០២៣ ហើយអះអាងថា វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រទេស អាស៊ានផ្សេងទៀតដើម្បីអនុវត្តន៍គោលដៅរួមនៃសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ៕