កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ និងសន្និសីទពាក់ព័ន្ធទទួលបានជោគជ័យ

(VOVWORLD) - នាយប់ថ្ងៃទី ២២ ខែកញ្ញា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវបានប្រព្រឹត្តទៅសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៥៦ និងសន្និសីទពាក់ព័ន្ធផ្សេងទៀតដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែកញ្ញា។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ និងសន្និសីទពាក់ព័ន្ធទទួលបានជោគជ័យ - ảnh 1ទិដ្ឋភាពនៃការបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៦ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ (រូបថត៖ Xuan Tu/TTXVN)

ថ្លែងក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក Malaithong Kommasith មានប្រសាសន៍ថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ បានពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចជាអាទិភាពក្នុងឆ្នាំនេះ ដោយពិនិត្យលើវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមសេដ្ឋកិច្ច ហើយទន្ទឹមនឹងនោះ ស្នើផែនការ និងយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់។ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក៏បានជួបជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យមើលវឌ្ឍនភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបច្ចុប្បន្ន និងផែនការ ព្រមទាំងកំណត់អាទិភាពសម្រាប់ឆ្នាំខាងមុខ។

នៅក្នុងសន្និសីទនេះ បណ្តារដ្ឋមន្ត្រីក៏បានពិភាក្សាអំពីវិធីកែលម្អពាណិជ្ជកម្មក្នុងអាស៊ាន ជាពិសេសការសម្របសម្រួលពាណិជ្ជកម្ម និងការអនុវត្តពាណិជ្ជកម្មអាស៊ានក្នុងកិច្ចព្រមព្រៀងទំនិញ។ សង្ឃឹមថាការចរចាដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនឹងត្រូវបានបញ្ចប់នៅឆ្នាំក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ