កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ឆ្នាំ ២០២២៖ អនុវត្តន៍ "ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព" និង "ការធ្វើឌីជីថលខឿនសេដ្ឋកិច្ច"
(VOVWORLD) - គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ta Anh Tuan បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ta Anh Tuan បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ (រូបថត៖ VNA) |
ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ តុលា នៅទីក្រុងបាងកក ប្រទេសថៃ កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ២៩ បានប្រព្រឹត្តិទៅ ក្រោមអធិបតីភាពលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ដែលជាប្រទេសម្ចាស់ផ្ទះ APEC ឆ្នាំ ២០២២។ កិច្ចប្រជុំនេះទាក់ទាញបានការចូលរួមរបស់ប្រតិភូជាង ២០០ នាក់ មកពីខឿនសេដ្ឋកិច្ចជាសមាជិក APEC ចំនួន ២១ និងតំណាងអន្តរជាតិនានា។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ta Anh Tuan បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
ដោយប្រធានបទ "ជំរុញឌីជីថល សម្រេចឲ្យបានគោលដៅប្រកបដោយនិរន្តរភាព" អង្គប្រជុំបានធ្វើការពិភាក្សាអំពីយថាទស្សន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងចែករំលែកទស្សនៈអំពីរាល់សកម្មភាពគោលនយោបាយសហប្រតិបត្តិការ ដើម្បីសម្រេចឲ្យបានចក្ខុវិស័យ Putrajaya ឆ្នាំ ២០៤០ រួមទាំងការអនុម័តលើផែនការសកម្មភាព Aotearoa ដើម្បីអភិវឌ្ឍន៍សហគមន៍អាស៊ីប៉ាស៊ីហ្វិក បើកចំហ ស្វាហាប់ រឹងមាំ និងសន្តិភាពដល់ឆ្នាំ២០៤០ ដើម្បីវិបុលភាពរបស់ប្រជាជនគ្រប់រូប និងជំនាន់អនាគត់។
អង្គប្រជុំបានអះអាងសារជាថ្មីម្ដងទៀតអំពីតួនាទីវិជ្ជមាននៃគោលនយោបាយកំណែទម្រង់ម៉ាក្រូសេដ្ឋកិច្ច សំដៅបង្កើតបុព្វបទសម្រាប់កំណើនយ៉ាងខ្លាំងក្លាតុល្យភាព នវានុវត្តភាព និងចីរភាព បម្រើគោលដៅលើកកម្ពស់ជីវភាពរស់នៅក្នុងតំបន់ផងដែរ៕