កិច្ចប្រជុំរដ្ឋមន្រ្តីការងារ CLMTV ឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍

(VOVWORLD) - កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារនៃបណ្តាប្រទេស CLMTV រួមមានកម្ពុជាឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម បានបើកជាផ្លូវការនាថ្ងៃទី ១៧ ខែកញ្ញានៅទីក្រុងសៀមរាបប្រទេសកម្ពុជា។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គម លោកស្រី Nguyen Thi Ha បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
កិច្ចប្រជុំរដ្ឋមន្រ្តីការងារ CLMTV ឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍ - ảnh 1 ទិដ្ឋភាពនៃពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារនៃបណ្តាប្រទេស CLMTV (រូបថត៖ vov.vn)

ដោយមានប្រធានបទ“ ឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍ ក្នុងប្រទេស CLMTV ៖ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសង្គម” កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការងារលើកនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាគ្នាអំពីយន្តការការពារបន្ថែមទៀតសម្រាប់ពលករទេសន្តរប្រវេសន៍; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងចែករំលែកបទពិសោធន៍ក្នុងចំណោមបណ្តាប្រទេស CLMTV ដែលទាក់ទិននឹងកិច្ចការពារនិងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ ជាពិសេសចល័តភាពនៃរបបសន្តិសុខសង្គម។

ប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ១៨ ខែកញ្ញា កិច្ចប្រជុំ CLMTV លើកទី ៣ នឹងចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីលទ្ធផល និងឯកភាព លើសេចក្តីថ្លែងការណ៍ទីក្រុងសៀមរាបស្តីពីផែនការសម្របសម្រួលខាងសន្តិសុខសង្គមនៅក្នុងបណ្តាប្រទេស CLMTV ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ