កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសរវាងអាស៊ាននិង EU លើកទី២១

(VOVWORLD) - នាថ្ងៃទី២១ ខែមករា នៅទីក្រុងព្រុចសែល ប្រទេស បែលហ្ស៊ិក បានប្រព្រឹត្ត ទៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-EU លើកទី២១ ដោយមានការចូលរួម របស់តំណាងនៃប្រទេសអាស៊ានទាំង១០ក៏ដូចជាប្រទេស EU ទាំង២៤។ អនុ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung តាងនាមឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំនេះ។

គណៈប្រតិភូវៀតណាមបានចូលរួមនិងរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ច ប្រជុំ ក៏ដូចជាដំណើរការកសាងឯកសារសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំផង ដែរ។ តាងនាមអាស៊ានអញ្ជើញថ្លែងមតិស្ដីពីវិស័យអាទិភាពនានាក្នុងកិច្ចសហ ប្រតិបត្តិការអាស៊ាន-EU ឆ្នាំ២០១៩ អនុរដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Nguyen Quoc Dung បានលើកឡើងទិសដៅនិងវិធានការពង្រឹងកិច្ចសហប្រតិ បតិ្តការប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែងរវាងភាគីទាំងពីរលើវិស័យដែល អាស៊ានមានតម្រូវការនិង EU មានឧត្តមភាពដូចជា បម្រែបម្រួលអាកាសធាតុ ប្រឆាំងភេរវកម្ម ឧក្រិដ្ឋជនឆ្លងដែន សន្តិសុខអ៊ីនធឺណែត ការគ្រប់គ្រងព្រំដែន ការទប់ស្កាត់ការនេសាទដោយខុសច្បាប់ និងការអភិវឌ្ឍដោយចីរភាពជាដើម។

        ចំពោះបញ្ហាអន្តរជាតិនិងតំបន់ផ្សេងៗទៀត លោកអនុរដ្ឋមន្រ្តីការបរទេស វៀតណាម បានអះអាងសារជាថ្មីលើគោលជំហររបស់អាស៊ានស្ដីពីបញ្ហាសមុទ្រ ខាងកើត ជូនដំណឹងអំពីការរីកចម្រើនក្នុងដំណើរការកសាងក្រមប្រតិបត្តិ COC រវាងអាស៊ាននិងចិន ព្រមទាំងគាំទ្រអោយ EU ចូលរួមយ៉ាងសកម្មក្នុងការខិតខំ ប្រឹងប្រែងរួមរបស់អាស៊ានសំដៅរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅតំបន់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ