កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន៖ អនុម័តលើផែនការសកម្មភាពទីក្រុង ហាណូយ-បង្កើនកិច្ចសហប្រតិបតិ្តការឆ្លើយតបនឹង Covid-19
(VOVWORLD) - ការអនុម័តលើផែនការសកម្មភាពទីក្រុងហាណូយបានអះអាងថាសហគមន៍សេដ្ឋកិច្ចអាស៊ានបានខិតខំប្រឹងប្រែងសហប្រតិបត្តិការគ្នាដើម្បីឆ្លើយតបនឹងជំងឺឆ្លង ព្រមទាំងអះអាងនូវតួនាទីជាប្រធានអាស៊ានរបស់វៀត ណាម ដោយបានលើកឡើងនូវផែនការនិងវិធានការជាក់ស្ដែងដើម្បី ជំរុញឲ្យប្រទេសជាសមាជិកទាំងអស់រួមដៃគ្នាជំនះពុះពារ លើដំណាក់កាលដ៏លំបាកនេះផងដែរ។
រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (រូបថត៖ MOIT) |
នាព្រឹកថ្ងៃទី៤ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅនូវកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានពិសេសតាមប្រព័ន្ធវីដេអូស្ដីអំពីការឆ្លើយតបនឹងជំងឺ រាតត្បាតសកល Covid-19 ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃ ប្រទេសជាសមាជិកអាស៊ានទាំង១០រួមជាមួយលោកអគ្គលេខាធិការ អាស៊ានទៀតផង។
កិច្ចប្រជុំបានអនុម័តលើផែនការសកម្មភាពទីក្រុងហាណូយក្នុងគោលដៅបង្កើនកិច្ចសហប្រតិបតិ្តការក្នុងប្លុកអាស៊ាន ហើយតភ្ជាប់ខ្សែសង្វាក់ផ្គត់ ផ្គង់ក្នុងបរិបទដែលជំងឺឆ្លង Covid-19 នៅតែមានការវិវត្តន៍យ៉ាងស្មុគស្មាញ និងពិបាកទាយទុកជាមុននៅក្នុងតំបន់ ដែលបណ្ដាលឲ្យសកម្មភាពសហ ប្រតិ បតិ្តការនយោបាយ-សេដ្ឋកិច្ចរងការរអាក់រអួល។
ការអនុម័តលើផែនការសកម្មភាពទីក្រុងហាណូយបានអះអាងថាសហគមន៍សេដ្ឋកិច្ចអាស៊ានបានខិតខំប្រឹងប្រែងសហប្រតិបត្តិការគ្នាដើម្បីឆ្លើយតបនឹងជំងឺឆ្លង ព្រមទាំងអះអាងនូវតួនាទីជាប្រធានអាស៊ានរបស់វៀត ណាម ដោយបានលើកឡើងនូវផែនការនិងវិធានការជាក់ស្ដែងដើម្បី ជំរុញឲ្យប្រទេសជាសមាជិកទាំងអស់រួមដៃគ្នាជំនះពុះពារលើដំណាក់កាលដ៏លំបាកនេះផងដែរ។ រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានសង្កត់ធ្ងន់ថា នេះជាពេលវេលាដ៏សំខាន់ជាងពេលណាៗទាំងអស់ ដើម្បីឲ្យសហគមន៍ អាស៊ានទាំងមូលរួមសាមគ្គីគ្នា ធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ចាត់វិធានការជាក់ ស្ដែងថែមទៀតដើម្បីបង្កើនកម្លាំងរួមរបស់អាស៊ាន៕