កិច្ចប្រជុំរបស់គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានស្នើឲ្យក្រសួងសុខាភិបាលនាពេលខាងមុខនេះ បន្តកសាងផែនការហើយរៀបចំឲ្យបានល្អបំផុតនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ Covid-19 ព្រមទាំងជំរុញខ្លាំងនូវការងារឃោសនាដើម្បីជួយប្រជាជនយល់ច្បាស់ កុំឲ្យមានការច្របូកច្របល់ផងដែរ។ 
កិច្ចប្រជុំរបស់គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VNA)

យោងតាមរបាយការណ៍នៅកិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៃគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នារសៀលថ្ងៃទី២៦ កុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា ក្នុងចំណោមខេត្ត ក្រុងទាំង១៣ដែលបានរកឃើញករណីឆ្លង Covid-19 ក្នុងសហគមន៍នាពេលកន្លងមក មានខេត្ត ក្រុងចំនួន១២ បានគ្រប់គ្រងជម្ងឺរាតត្បាតយ៉ាងល្អជាស្ថាពរហើយ; មានខេត្ត ក្រុងចំនួន១១បានឆ្លងកាត់រយៈពេល១០ថ្ងៃជាប់ៗគ្នាដែលមិនរកឃើញករណីឆ្លងថ្មី; ទីក្រុង ហាយហ្វុងមិនកត់ត្រាករណីវិជ្ជមានក្នុងរយៈពេល៤ថ្ងៃកន្លងមក; នៅសល់តែខេត្ត ហាយយឿងប៉ុណ្ណោះ ដែលនៅតែរកឃើញករណីឆ្លងថ្មី។ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានស្នើឲ្យក្រសួងសុខាភិបាលនាពេលខាងមុខនេះ បន្តកសាងផែនការហើយរៀបចំឲ្យបានល្អបំផុតនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ Covid-19 ព្រមទាំងជំរុញខ្លាំងនូវការងារឃោសនាដើម្បីជួយប្រជាជនយល់ច្បាស់ កុំឲ្យមានការច្របូកច្របល់ផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា៖ “វ៉ាក់សាំងនៅតែជាដំណោះស្រាយសំខាន់បំផុត។ វៀតណាមបានដាក់ចេញផែនការទិញ និងទទួលវ៉ាក់សាំងពីអង្គការអន្តរជាតិនានា។ យ៉ាងណាមិញ ទោះបីជាមានវ៉ាក់សាំងហើយក៏ដោយ ក៏កុំឲ្យធ្វេសប្រហែសបានឡើយ ដោយសារការចាក់វ៉ាក់សាំងដូសទីមួយ មិនកកើតឡើងអង្គបដិប្រាណភ្លាមៗទេ ត្រូវចាំរាប់សិបថ្ងៃបន្ថែមទៀតរហូតដល់ដូសទី២។ បញ្ហាមួយទៀតគឺ បរិមាណវ៉ាក់សាំងមិនទាន់មានគ្រប់គ្រាន់ដើម្បីចាក់ជូនប្រជាជនទាំងអស់ ហេតុដូច្នេះ យើងត្រូវអនុវត្តឲ្យបានល្អនូវបទបញ្ញត្តិ 5K។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងនូវការផលិតវ៉ាក់សាំងក្នុងស្រុកផងដែរ”។

នៅកិច្ចប្រជុំនេះដែរ ក្នុងឱកាសរំលឹកខួបលើកទី៦៦ទិវាគ្រូពេទ្យវៀតណាម លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានផ្ញើរអំណរជូនពរដ៏ល្អប្រសើរបំផុតដល់ជួរគ្រូពេទ្យនិងបុគ្គលិកផ្នែកសុខាភិបាលក្នុងទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ