កិច្ចប្រជុំរបស់រដ្ឋាភិបាលជាបន្ទាន់ ស្តីពីវិធានការណ៍ ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

(VOVWORLD) - អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំជាបន្ទាន់នាព្រឹកថ្ងៃទី ៣០ ខែមេសានៅទីក្រុងហាណូយស្តីពីវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បន្ទាប់ពីជំងឺរាតត្បាតកំពុងវិវត្តន៍យ៉ាងស្មុគស្មាញ  រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បានឲ្យដឹងថានៅប្រទេសវៀតណាមក្រោយរយៈពេល ៣៤ ថ្ងៃដោយមិនកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីណាមួយក្នុងសហគមន៍ប៉ុន្តែនាថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០២១ ប្រព័ន្ធឃ្លាំមើលជំងឺឆ្លងរបស់វៀតណាមបានកត់ត្រានូវតំបន់ឆ្លងជំងឺកូវីដ-១៩ ដែលទាក់ទងនឹងករណីចូលមកវៀតណាម ពីប្រទេសជប៉ុន បន្ទាប់ពីផុតកំណត់នៃការដាក់នៅដាច់ដោយឡែកនៅទីក្រុង Da Nang វិលត្រឡប់មកខេត្ត Ha Nam ។
កិច្ចប្រជុំរបស់រដ្ឋាភិបាលជាបន្ទាន់ ស្តីពីវិធានការណ៍ ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ - ảnh 1លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh (រូបថត៖ VGP)

អ្នកជំងឺរូបនេះត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមៗបន្ទាប់ពីចូលមកប្រទេស ដោយត្រូវបានគេយកសំណាកចំនួន ៣ លើក ហើយលទ្ធផលតេស្តគឺអវិជ្ជមានចំពោះវីរុស SARS-CoV-2 ។ អ្នកជំងឺនេះត្រូវបានបញ្ចប់ការដាក់នៅដាច់ដោយឡែក ហើយបានចាកចេញពីសណ្ឋាគារដែលជាកន្លែងដាក់នៅដាច់ដោយឡែកកាលពីថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២១ ។ ក្រសួងសុខាភិបាលវៀតណាមបានស្នើឲ្យមានការតាមដានស្វែងរកជាបន្ទាន់ និងអនុវត្តការដាក់នៅដាច់ដោយឡែកសម្រាប់ករណីទាំងអស់ ដែលមានការប៉ះពាល់ជាមួយអ្នកឆ្លងជំងឺ F1 ព្រមទាំងអនុវត្តការរត្រួតពិនិត្យមើលករណីប៉ះពាល់ជាមួយអ្នកប៉ះពាល់ជិតករណីឆ្លងជំងឺ F2 ក៏ដូចជាតម្រូវឲ្យមានការដាក់នៅដាច់ដោយឡែកនៅឯផ្ទះរបស់ខ្លួនតែម្តង។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏បានស្នើថា៖

«ចាំបាច់ត្រូវប្រញ៉ាប់ប្រញាល់ហើយឆាប់រហ័សថែមទៀតក្នុងការតាមដានស្វែងរកស្លាកស្នាម និងធ្វើចត្តាឡីស័កចំពោះតំបន់ផ្ទុះជំងឺរាតត្បាត ដើម្បីជំនះពុះពារលើផលវិបាកនៃករណី ដែលទើបតែកើតមានឡើងនាពេលកន្លងមកនេះ។ គោលដៅគឺត្រូវជំនះពុះពារឲ្យបានឆាប់រហ័សនូវផលវិបាកតាមរយៈការចាត់វិធានការយ៉ាងម៉ឹងម៉ាត់ទាំងអស់ ព្រមទាំងប្រញ៉ាប់ប្រញាល់ក្នុងការជំនះពុះពារឲ្យទាន់ពេលវេលាប្រកបដោយហប្រសិទ្ធភាព ក្រោមបាវចនាបញ្ជាដឹកនាំដោយបន្តអនុវត្តក្នុងស្មារតីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ ជាពិសេសនៅតាម  បណ្តាខេត្តជាប់ព្រំដែន ចាំបាច់ត្រូវត្រួតពិនិត្យនិងក្តាប់ជាប់យ៉ាងហ្មត់ចត់ក្នុងនាំចេញដំណោះស្រាយសមស្រប យោងតាមបទបញ្ជានិងបទប្បញ្ញត្តិដែលយើងមានស្រាប់ផងដែរ។ ទីពីរ គឺត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការប្រុងប្រយ័ត្ន ត្រូវរកឃើញអ្នកឆ្លងជំងឺឲ្យបានឆាប់រហ័សដាក់នៅដាច់ដោយឡែក ព្រមទាំងព្យាបាលយ៉ាងសកម្ម និងដោះស្រាយឲ្យចប់សព្វគ្រប់ ដើម្បីធ្វើឲ្យស្ថានភាពមានស្ថិរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ