កិច្ចប្រជុំរួមលើកទី ៥ នៃវេទិកា” ធ្វើសកម្មភាពឆ្ពោះទៅភាគខាងកើត” រវាងឥណ្ឌា - ជប៉ុន

(VOVWORLD) - នាថ្ងៃទី ២៨ ខែមករា ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងថាប្រទេសឥណ្ឌានិងជប៉ុនបានបើកកិច្ចប្រជុំរួមលើកទី ៥ នៅវេទិកា«ធ្វើសកម្មភាពឆ្ពោះទៅភាគខាងកើត” រវាងឥណ្ឌា - ជប៉ុន (AEF)។
កិច្ចប្រជុំរួមលើកទី ៥ នៃវេទិកា” ធ្វើសកម្មភាពឆ្ពោះទៅភាគខាងកើត” រវាងឥណ្ឌា - ជប៉ុន - ảnh 1លេខាផ្នែកកិច្ចការបរទេសឥណ្ឌា លោក Harsh Shringla (ខាងឆ្វេង) និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសឥណ្ឌា Suzuki Satoshi នៅក្នុងកិច្ចប្រជុំរួមលើកទី ៥ នៃវេទិកា“ ធ្វើសកម្មភាឆ្ពោះទៅភាគខាងកើត” របស់ឥណ្ឌា - ជប៉ុន។ (រូបថតៈ MEA)

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅរដ្ឋធានីញូវដែលី ក្រោមសហអធិបតីភាពរបស់រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Shri Harsh Vardhan Shringla និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសឥណ្ឌា លោក Suzuki Satoshi ។

ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃគម្រោង ដែលកំពុងអនុវត្តនៅភាគឦសាននៃប្រទេស ឥណ្ឌាក្នុងវិស័យផ្សេងៗគ្នា រួមមានការតភ្ជាប់ថាមពលវារីអគ្គិសនី ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការធ្វើអាជីវកម្មធនធានទឹក និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈជាដើម។

លើសពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើគម្រោងថ្មីមួយចំនួន ដែលកំពុងត្រូវបានអនុវត្តនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា - ជប៉ុន ព្រមទាំងផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដូចជាវិស័យសុខាភិបាល ឧស្សាហកម្ម កសិកម្មនិងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការអភិវឌ្ឍខ្សែសង្វាក់តម្លៃ និងទីក្រុងឆ្លាតជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ