កិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងអង្គប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
(VOVWORLD) - កិច្ចប្រជុំជាប្រចាំឆ្នាំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាមួយអង្គ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានប្រារព្ធឡើងនា ព្រឹកថ្ងៃទី១៤ ខែមីនា នៅរដ្ឋធានីហាណូយ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Tran Thanh Man នៅក្នុងកិច្ចប្រជុំ (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងស្ថាប័នទាំងពីរក្នុងឆ្នាំ ២០១៨ ហើយអះអាងថា សកម្មភាពសហប្រតិបតិ្តការនេះបានជួយអោយរដ្ឋ សភា ស្ថាប័នក្រោមឱវាទរដ្ឋសភាក៏ដូចជាសមាជិកសភាកាន់តែស្និទ្ធិស្នាលជា មួយប្រជាជនថែមទៀត តាមនោះរួមចំណែកលើកកំពស់ប្រសិទ្ធភាពសកម្មភាព របស់ខ្លួន។
លោកស្រីប្រធានរដ្ឋសភាបានលើកច្បាស់ថា ក្នុងឆ្នាំ២០១៩ ភាគីទាំងពីរ ចាំបាច់ត្រូវសហការយ៉ាងស្អិតរមួតថែមទៀតក្នុងការពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិទាំងមូល ពង្រីកប្រជាធិបតេយ្យក្នុងសង្គម ថែទាំដល់ជីវភាពទាំងខាង សម្ភារៈនិងស្មារតីរបស់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺជនក្រីក្រ យុទ្ធជន ពិការ គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ ជនរួមជាតិជាជនជាតិ ភាគតិចនិង ជនរួមជាតិនៅតំបន់ឆ្ងាយដាច់ស្រយាល។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖
“ក្នុងវិស័យឃ្លាំមើល រដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹង ដំណើរការឃ្លាំមើលលើបញ្ហាសំខាន់ជាច្រើន ក្នុងនោះមានការអនុវត្តគោល នយោបាយ ច្បាប់ស្ដីពីផែនការមេ ការគ្រប់គ្រងនិងការប្រើប្រាស់ដីធ្លីនៅក្នុង ទីក្រុង ក៏ដូចជាការអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រ ដោយចីរភាពនៅតាមតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ។ ខ្ញុំស្នើអោយអង្គ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមសហការអោយបាន សកម្មជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្នុងសកម្មភាពឃ្លាំមើលទាំងនោះ”។
លោកស្រីប្រធានរដ្ឋសភាក៏បានស្នើអោយស្ថាប័នទាំងពីរបន្តផ្លាស់ប្ដូរថ្មីរបៀបរៀបចំ ខ្លឹមសារនិងមុខសញ្ញាក្នុងការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ដើម្បី ទាក់ទាញអ្នកបោះឆ្នោតចូលរួមច្រើនថែមទៀត ព្រមទាំងបង្ហាញអោយបានគ្រប់ គ្រាន់នូវបំណងប្រាថ្នា មតិ និងញាតិ្តដ៏ត្រឹមត្រូវរបស់អ្នកបោះឆ្នោតផងដែរ៕