កិច្ចប្រជុំរវាងយោធភូមិភាគទី ៥ (វៀតណាម) និងយោធភូមិភាគទី ១ (កម្ពុជា) ឆ្នាំ ២០២២
(VOVWORLD) - នាព្រឹកថ្ងៃទី ១ មេសា កិច្ចប្រជុំរវាងយោធភូមិភាគទី ៥ (កងទ័ពប្រជាជនវៀតណាម) និងយោធភូមិភាគទី ១ (កងយោធពលខេមរភូមិន្ទ) បានប្រព្រឹត្តទៅនៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co ខេត្ត Gia Lai)។
ក្នុងកិច្ចប្រជុំនេះ បញ្ជាការដ្ឋានយោធភូមិភាគទី ៥ (កងទ័ពប្រជាជនវៀតណាម) និងបញ្ជាការដ្ឋានយោធភូមិភាគទី ១ (កងយោធពលខេមរភូមិន្ទ) បានធ្វើការពិភាក្សានិងឯកភាពគ្នាលើខ្លឹមសារ និងកម្មវិធីសហប្រតិបត្តិការឆ្នាំ ២០២២។ តាមនោះ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងការហ្វឹកហ្វឺនថែមទៀត និងឃោសនាដល់កម្មាភិបាល យុទ្ធជននិងប្រជាជននៃប្រទេសទាំងពីរជាពិសេសគឺយុវជនជំនាន់ក្រោយឲ្យបានយល់ដឹងកាន់តែស៊ីជម្រៅថែមទៀតអំពីចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ; បន្តធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតាមខ្សែបន្ទាត់ព្រំដែន; ទប់ស្កាត់សកម្មភាពឆ្លងព្រំដែនខុសច្បាប់; ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន។ ភាគីទាំងពីរសម្របសម្រួលគ្នាការពារសមិទ្ធិផលនៃការងារបោះ បង្គោលព្រំដែន និងពន្លឿនវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនយ៉ាងសកម្មក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន។ យោធភូមិភាគទី ១ (កម្ពុជា) បន្តជួយសម្រួលដល់ក្រុមការងារទទួលបន្ទុកស្វែងរក ព័ត៌មាន ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីជិតនៅកម្ពុជាផងដែរ៕