កិច្ចប្រជុំលើកទី ១១ ស្តីពីកិច្ចសហប្រតិបត្តិការរវាងតំបន់នានារបស់វៀតណាមនិងបារាំងបានបើកនៅទីក្រុង Toulouse
(VOVWORLD) - នាថ្ងៃទី ១ ខែមេសា នៅទីក្រុង Toulouse ប្រទេសបារាំង បានបើកកិច្ចប្រជុំលើកទី ១១ ស្តីពីកិច្ចសហប្រតិបត្តិការរវាងតំបន់នានារបស់វៀតណាមនិងបារាំង។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
ដោយប្រធានបទ “ទំនាក់ទំនងភាពជាដៃគូឆ្ពោះទៅរកនវានុវត្តន៍និងនិរន្តភាពក្នុងតំបន់” ក្នុងអំឡុងពេលពីរថ្ងៃដែលប្រព្រឹត្តទៅកិច្ចប្រជុំនេះ ពោលគឺថ្ងៃទី១និងទី២ មេសា មានសកម្មភាពជាច្រើនត្រូវបានរៀបចំឡើង ដូចជា វប្បធម៌រូបីយនិងអរូបី; បញ្ហាប្រ ឈមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងតួនាទីដឹកនាំរបស់តំបន់ក្នុងវិស័យអប់រំនិងសុខាភិបាលជាដើម។ លោក Nguyen Quoc Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖
“កិច្ចប្រជុំលើកទី១១ដែលបានរៀបចំឡើងនៅទីក្រុង Toulouse លើកនេះ បានបន្តនូវសន្ទុះនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ នេះគឺជាវិស័យសហប្រតិបត្តិការពិសេសមួយ ពោលគឺ បារំាងជាប្រទេសតែមួយគត់ដែល វៀតណាមមានកិច្ចសហប្រតិបត្តិការរវាងតំបន់និងតំបន់ ក្នុងក្រប ខ័ណ្ឌជាក់លាក់មួយនិងមានប្រសិទ្ធិភាពកាន់តែខ្លាំងឡើង។ ក្នុងបរិបទដែលវៀត ណាមនិង EU កំពុងរៀបចំរបស់វៀតណាមនិងសហភាពអឺរ៉ុបដើម្បីឈានដល់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) គឺប្រទេសទាំងពីរគួរតែរៀបចំលក្ខណៈចាំបាច់ នៅ ពេលកិច្ចព្រមព្រៀងនោះត្រូវបានផ្តល់សច្ចាប័នជាផ្លូវការ”។
នៅខាងក្រៅកិច្ចប្រជុំលើកទី ១១នេះ ភាគីទាំងពីរនឹងរៀបចំវេទិកាធុរកិច្ចវៀតណាម -បារាំង;តាំងបង្ហាញការបោះពុម្ពផ្សាយនិងឯកសារផ្សព្វផ្សាយនិងពន្លឿនពាណិជ្ជកម្ម តាមតំបន់នានា និងការតាំងពិព័រណ៍រូបថត Toulouse - ហាណូយជាដើម៕